ព័ត៌​មានបន្ថែម ៖ ជុំវិញ​រឿង​ពុល​ស្រា.ស ត្រាំថ្នាំ​

ខេត្តក្រចេះ ៖ ប្រភព​ព័ត៌មាន​ថ្មី​រាយការណ៍​ពី​ខេត្តក្រចេះ​មក​ថា អ្នកស្រុក​នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ចាប់ពី​ថ្ងៃ​ទី​០៨ មក​ដល់​​ថ្ងៃ​ទី​០៩ ធ្នូ នេះ បាន​ពុល​ស្រា​.​ស​ត្រាំ​ថ្នាំ​ស្លាប់​២​នាក់ ជា​ស្ត្រី និង​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​៨​នាក់​ទៀត ។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​រាយការណ៍​មុន​នេះ​បន្តិច​ថា ស្រាថ្នាំ​ដែល​ពុល​នេះ ជា​ស្រា​.​ស​ត្រាំ​សំបកឈើ​នាងនួន​ដាក់​លក់​នៅ​តៀមស្រា​មួយ ដោយ​អ្នក​ភូមិ​នាំ​គ្នា​ទិញ​ផឹក​ជា​ធម្មតា ។

ម្សិលមិញ ថ្ងៃ​ទី​០៨ ធ្នូ ស្រាប់តែ​ស្ត្រី​ម្នាក់​ពុល​ស្រាថ្នាំ​នេះ​ស្លាប់​ភ្លាម​ៗ មិន​អាច​សង្គ្រោះ​បាន ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៩ មុន​នេះ​បន្តិច មាន​ស្លាប់​ស្ត្រី​ម្នាក់​ទៀត ។

លោក​អធិការ​នគរបាល​ស្រុក​និយាយ​ថា សង្ស័យ​ពុល​សំបក​នាងនួន ដែល​គេ​យក​ទៅ​ត្រាំ​ស្រា​.​ស​ធ្វើ​ថ្នាំ ។

ព័ត៌​មានបន្ថែម ៖ ជុំវិញ​រឿង​ពុល​ស្រា.ស ត្រាំថ្នាំ​
ព័ត៌​មានបន្ថែម ៖ ជុំវិញ​រឿង​ពុល​ស្រា.ស ត្រាំថ្នាំ​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត