ម្ចាស់​ជំនួយ​មូលនិធិ​​ពិភព​លោក​នៅ​តែ​មិន​អស់​ចិត្ត​ ចំពោះ​អង្គភាព​អំពើ​ពុក​រលួយ​ដែល​មិន​កាត់​ទោស​អតីត​ប្រធាន​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​

ករណី​ពុក​រលួយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​លើ​អតីត​ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ដែល​ផ្ទុះ​ឡើង​នៅ​ឆ្នាំ២​០១៣​នោះ ​ពេល​នេះ ​នៅ​តែ​ធ្វើ​អោយ​ម្ចាស់​ជំនួយ​ដ៏​ធំ​ជាង​គេ​របស់​មូលនិធិ​ពិភព​លោក និង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​មើល​មុខ​គ្នា​មិន​ចំ។ ​ការ​លើក​ឡើង​ផ្ទុយ​ដាច់​ស្រឡះ ពី​គ្នា​ជុំវិញ​ករណី​នេះ ​ត្រូវ​បាន​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​៨ ធ្នូ ម្សិលមិញ ​នៅ​ក្នុង​កិច្ចពិភាក្សា​ស្តី​ពី​អំពើ​ពុក​រលួយ ​ដែល​រៀប​ចំ​ឡើង​ដោយ​សភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។​