អ្នក​នយោបាយ​អាម៉េរិក​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​របស់​លោក Donald Trump ប្រឆាំង​នឹង​អ្នក​កាន់​សាសនា​អ៊ិស្លាម

នៅ​សហរដ្ឋ​អាម៉េរិក​គេ​ឃើញ​មាន​ការ​បន្ទរ​ការ​ថ្កោល​ទោស​មួយ​ប្រឆាំង​នឹង​​បេក្ខជន​ប្រធានាធិបតី​ពី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ដែល​បាន​និយាយ​ថា អាម៉េរិក​ត្រូវ​ដាក់​បម្រាម​មិន​ឲ្យ​អ្នក​កាន់​សាសនា​អ៊ិស្លាម​ធ្វើ​ដំណើរ​​ចូល​ទៅ​អាម៉េរិក។