​អត្ថប្រយោជន៍​នៃ​តាំងអោ​

​អត្ថប្រយោជន៍​នៃ​តាំងអោ​

​មនុស្ស​មួយចំនួន​ចូលចិត្ត​បរិភោគ​តាំងអោ​ណាស់​នៅពេល​ដែល​ពិសារ​ស៊ុប​ម្តងៗ ប៉ុន្តែ​មាន​មនុស្ស​មួយចំនួន​បែរជា​មិន​ចូល​ចិត្ត​ទៅ​វិញ តើ​អ្នកដឹង​ទេ​ថា​វា​មាន​សារៈសំខាន់​ដែល​អ្នក​នឹកស្មាន​មិន​ដល់ ដូចនេះ​ក្រោយពេល​ដែល​អ្នកអាន​អត្ថបទ​នេះ​រួច អ្នក​គួរតែ​បរិភោគ​វា​។

ប៉ូវ​ខួរក្បាល​
នៅក្នុង​បន្លែ​នេះ​មាន​វីតាមីន និង​សារធាតុ​ជាច្រើន​ដែល​អាច​ជួយ​អ្នក​ឱ្យ​មាន​ចិត្តស្ងប់ មាន​អារម្មណ៍​ស្រស់​ស្រាយ កាត់បន្ថយ​សម្ពាធ​អារម្មណ៍​អ្នក ការពារ​ខួរក្បាល​អ្នក ដោយ​អ្នក​មិនសូវ​ឆាប់​ភ្លេច​ឡើយ​។​

ជំងឺ​ហើម​
ក្រោយពេល​ដែល​អ្នក​បរិ​ភោគ​វា​រួច វា​នឹង​ជួយ​អ្នក​ឱ្យ​បាត់​នូវ​ជំងឺ​ហើម និង​ងាយស្រួល​បត់ជើង ដោយសារតែ​នៅក្នុង​នោះ​មាន​ប្រូតេអ៊ីន សូ​ដ្យូ​ម ប៉ូ​តា​ស្យូម និង​ម៉ាញេស្យូម​។​

ការពារ​សួត​
នៅក្នុង​នោះ​មាន​វីតាមីន​A ដូចនេះ​នៅពេល​ដែល​អ្នក​ពិសារ​ច្រើន វា​នឹង​ជួយ​ការពារ​ប្រព័ន្ធ​ដង្ហើម​អ្នក​មិន​ងាយ​មាន​ជំងឺ សួត​អ្នក​នឹងមាន​សុខភាព​ល្អ​។​

ការពារ​ជំងឺ​ទល់លាមក​
វា​មាន​សារធាតុ​សរសៃ​ជាច្រើន​ដែល​អាច​ជួយ​ឱ្យ​ពោះវៀន​និង​ក្រពះ​ដំណើរការ​បាន​ល្អ ជា​ហេតុ​ដែល​អាច​ឱ្យ​សារធាតុពុល​បញ្ចេញ​មក​ក្រៅ​បាន​យ៉ាង​ងាយ ដូចនេះ​អ្នកនឹង​មិនមាន​ជំងឺ​ទល់លាមក​ឡើយ​ក្រោយពេល​ដែល​បរិភោគ​វា​រួច​។​

ស្បែក​ស្អាត​
ប្រសិន​ជា​អ្នក​ចង់​មាន​ស្បែក​ស្អាត អ្នក​អាច​បរិភោគ​វា​បាន ព្រោះ​វា​អាច​ធ្វើឱ្យ​ស្បែក​គ្រើម​ប្រែជា​ទន់​រលោង​បាន​។​

ការពារ​បេះដូង​
នៅក្នុង​នោះ​មាន​សារធាតុ​៤​យ៉ាង​ដែល​អាច​ការពារ​បេះដូង​អ្នក​ឱ្យ​មាន​សុខភាព​ល្អ មិន​ងាយ​មាន​ជំងឺ​ឡើយ​។​

បញ្ចុះ​កាឡូរី​
ប្រសិន​ជា​អ្នក​មាន​កាឡូរី​ច្រើន អ្នក​អាច​ពិសារ​វា​បាន នោះ​ខ្លួន​អ្នកនឹង​មិនសូវ​មាន​ទៀត​ទេ ដូចនេះ​ជំងឺ​ផ្សេងៗ​នឹង​មិន​រត់​មក​រក​អ្នក​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។