​ពុល​ស្រាថ្នាំ​ត្រាំ​សំបកឈើ​នាងនួន​នៅ​ស្រុក​ស្នួល អ្នកស្លាប់​កើន​ដល់​៣​នាក់​ហើយ ខណៈ​៤​កំពុង​សង្គ្រោះ​

ខេត្តក្រចេះ​៖​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ អ្នកស្លាប់​ដោយសារ​ពុល​ស្រាថ្នាំ​ត្រាំ​ង​សំបកឈើ​នាងនួន​បាន​កើនឡើង​៣​នាក់ ដោយ​២​នាក់​នៅ​ភូមិ​ថ្មី ឃុំ​ឃ្សឹ​ម និង​ម្នាក់ទៀត ដែលជា​អ្នកលក់​ស្រា ស្ថិតនៅ​ភូមិ​ត្រពាំង​លាក់ ឃុំ​ស្នួល ខណៈ​៤​នាក់​ទៀត កំពុងស្ថិត​ក្រោម​ការជួយ​សង្គ្រោះ នៅ​មន្ទីរ​បង្អែក​ស្រុក​ស្នួល និង​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

​គួរ​បញ្ជាក់ថា បញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៥ មាន​ស្ត្រី​៥​នាក់ បាន​ពុល​ស្រាថ្នាំ​សំបក​នាងនួន បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​ស្ថិតក្រោម​ការជួយ​សង្គ្រោះ​ចំនួន​៤​នាក់ នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល​។​

​សេចក្តីរាយការណ៍​ដដែល​បញ្ជាក់ថា នៅពេល​កម្លាំង​សមត្ថកិច្ច​ចម្រុះ រួមមាន​នគរបាល​ម​ន្ត្រី​កាំកុងត្រូល និង​មន្ត្រី​ឧស្សាហកម្ម បាន​ចុះ​ទៅយក​សំណាក ដើម្បី​យកទៅ​ពិសោធន៍ រក​មូលហេតុ និង​បិទ​ទីតាំង​លក់​ស្រា ជា​បណ្តោះអាសន្ន​ផងដែរ​៕

​ពុល​ស្រាថ្នាំ​ត្រាំ​សំបកឈើ​នាងនួន​នៅ​ស្រុក​ស្នួល អ្នកស្លាប់​កើន​ដល់​៣​នាក់​ហើយ ខណៈ​៤​កំពុង​សង្គ្រោះ​