ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តយុវជន សម្តេចតេជោ និង១១ក្រុម ឡើងវគ្គ ១/៨នៃពាន Soccer League

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួត ពានរង្វាន់បាល់ទាត់ Soccer League 2015 លើកទី៣ ដែលរៀបចំឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) គិតមកដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៥នេះ បានស្វែងរកឃើញ ១២ ក្រុមដែលត្រូវបង្ហាញវត្តមានទៅវគ្គ១៦ក្រុម (១/៨)បន្តទៀត ហើយនៅសល់២ពូលទៀត គឺពូល ឆ និងជ ដែលប្រកួតនៅថ្ងៃនេះ ដើម្បីចម្រាញ់រក៤ក្រុមត្រូវបន្តទៀតដែរ។

សម្រាប់ក្រុមដែលត្រូវឈររងចាំរួមមាន ក្រុមភ្នំពេញកុំព្យូទ័រ, ក្រុមឳម៉ាល់ទ្រូប្រ៊នេ (ពូល ច), ក្រុមពិស្ណុការ អេហ្វស៊ី, ក្រុមយុវជនក្នុងបុព្វហេតុ (ពូល ង), ក្រុមសាកល វិទ្យាល័យមេគង្គកម្ពុជា,ក្រុមស.ស.យ.ក ខេត្តកំពង់ស្ពឺ (ពូល ឃ), ចំណែកពូល “គ” ដែលមានក្រុមយុវជនខេត្តកំពង់ចាម, ក្រុមសម្ព័ន្ធគណៈកម្មាធិការ សម្របសម្រួល និស្សិតបញ្ញាវ័ន្តកម្ពុជា, ក្រុមស.ស.យ.កខេត្តកណ្តាល ,ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (ខ) និងពូល “ក”វិញ ក្រុមយុវជន វ៉ិចតូរី អេហ្វស៊ី និង ក្រុមស.ស.យ.កខេត្តស្វាយរៀង។

សម្រាប់ការប្រកួតបញ្ចប់ពូលទាំងអស់ គឺក្រុមចលនាយុវជនកម្ពុជា ក១៥៧ ប៉ះក្រុមទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមអាណាចក្របៃតងប៉ះក្រុមអាកាសចរស៊ីវិល ក្នុងពូល “ជ” នៅទីលានបាល់ទាត់ វេស្ទើន វេលាម៉ោង ៤រសៀល និងក្រុមយុវជនក១២ ប៉ះក្រុមស.ស.យ.កខេត្តកំពង់ឆ្នាំង និងក្រុមរ៉ូលលីង សូរិយា ប៉ះក្រុមស.ស.យ.ក ក្រសួងមហាផ្ទៃ ក្នុងពូល “ឆ”៕