រស់ សំអឿន ជួយ​បឹង​កេត​ជួបBuriram ​មិន​សម្រាក​ក្រោយ​រៀបការ​ភ្លាម

រស់ សំអឿន ជួយ​បឹង​កេត​ជួបBuriram ​មិន​សម្រាក​ក្រោយ​រៀបការ​ភ្លាម

ខ្សែ​ការពារ​ឆ្នើម​របស់​បឹង​កេត​អង្គរ​កីឡាករ រស់ សំអឿន នឹង​ទៅ​ជួយ​ក្លិប​របស់​ខ្លួន​​ប្រកួត​ជាមួយ​​ក្រុម​ជើង​​ឯក​លីក​កំពូល​របស់​ថៃ Buriram United ​​ ដោយ​មិន​សម្រាក​ក្រោយ​រៀប​ការ​​​ភ្លាម​បាន​តែ​មួយ​ថ្ងៃ​​​ នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​​ព្រឹក​ថ្ងៃ​ទី២០ ខែ​ធ្នូ​ ឆ្នាំ​២០១៥ ក្នុង​ការ​ប្រកួត​ Toyota Mekong Club Championship 2015 ​វគ្គ​ផ្ដាច់ព្រ័ត្រ​នាវេលា​ម៉ោង ៧ យប់​។

 

រស់ សំអឿន ជួយ​បឹង​កេត​ជួបBuriram ​មិន​សម្រាក​ក្រោយ​រៀបការ​ភ្លាមកីឡាករ​ រស់ សំអឿន

 

លោក​ ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្គោល​ក្លឹប​បឹង​កេត​អង្គរ​បាន​ឲ្យ​ដឹង​ថា សម្រាប់​កីឡាករ​ រស់ សំ​អឿន លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​ឡើយ​​ រូប​គេ​បាន​អះអាង​​​តាំង​ចិត្ត​ចំពោះ​ក្រុម​ថា នឹង​ទៅ​ជួយ​​បឹង​កេត​​ក្រោយ​រៀប​ការ​ភ្លាម។ ​សំអឿន នឹង​អាក់​ខាន​ហ្វឹកហាត់​ចំនួន​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ពោល​គឺ​ថ្ងៃ​ចូល​រោង​ និង​ថ្ងៃ​រៀប​ការ​​របស់​គេ។

 

​ចំណែក​​​ខ្សែ​ការពារ​​ឆ្នើម​របស់​ជម្រើស​ជាតិ​កម្ពុជា​ រស់ សំអឿន វិញ​​ក៏​បាន​បញ្ជាក់​ដែរ​ថា រូប​គេ​ធ្វើ​តាម​តែ​ការ​ចាត់​ចែង​របស់​គ្រូ​​បង្វឹក​ប៉ុណ្ណោះ។ ទោះ​បី​ការ​ប្រកួត​ និង​​ថ្ងៃ​រៀប​ការ​កៀក​គ្នា​​ក៏​រូប​គេ​នៅ​តែ​អាច​ទៅ​ជួយ​ក្រុម​បាន។ រស់​ សំអឿន នឹង​រៀប​ការ​​នៅ​ថ្ងៃ​ទី១៩ ខែ​ធ្នូ ​ឆ្នាំ​២០១៥ ស្រប​ពេល​ថ្ងៃ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​មួយ​ក្រុម​ជើង​ឯក​លីក​កំពូល​របស់​ថៃ​ Buriram United ​​នៅ​ថ្ងៃ​ទី២០​​ ខែ​ធ្នូ​ ឆ្នាំ​២០១៥​។

​​​ចង់​ដឹង​លោក​ ប្រាក់​ សុវណ្ណារ៉ា និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោម៖ ​​​​​

 

 អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​