អ្នកគាំទ្រ Man Utd មួយ​ចំនួន ​ចង់ឲ្យ Moyes ត្រឡប់​មក​វិញ

អ្នកគាំទ្រ Man Utd មួយ​ចំនួន ​ចង់ឲ្យ Moyes ត្រឡប់​មក​វិញ

អ្នក​គាំទ្រ​ក្លិប​បិសាច​ក្រហម Manchester United មួយ​ចំនួន​ចាប់​ផ្ដើម​ទទូច​ឲ្យ​ម្ចាស់​ក្លិប​បណ្ដេញ លោក Louis Van Gaal ចេញ​ពី​តំណែង​ហើយ​យក​អតីត​អ្នក​ចាត់​ការ​ទូទៅ​លោក David Moyes មក​ដឹកនាំ​វិញ។

 

អ្នកគាំទ្រ Man Utd មួយ​ចំនួន ​ចង់ឲ្យ Moyes ត្រឡប់​មក​វិញ

Louis Van Gaal (ដៃបាំងមុខ) ​ខកចិត្ត ក្រោយ Man Utd ចាញ់យប់មិញ

 

រឿងរ៉ាវ​​ក្ដៅ​នៅ​លើ​បណ្ដាញ​សង្គម​កើត​ឡើង​ក្រោយ​ក្រុម​ដែល​មាន​រហស្សនាម​ថា Red Devils បាន​ខ្ទាត ចេញ​ពី​កម្មវិធី Champions League ត្រឹម​វគ្គ​ជម្រុះ​តាម​ពូល​បន្ទាប់​ពី​បរាជ័យ ២-៣ ក្រោម​ថ្វី​ដៃ​ក្រុម​អាល្លឺម៉ង់ Wolfsburg  កាលពីយប់​មិញ។

 

លោក Van Gaal បច្ចុប្បន្ន​កំពុង​រង​សម្ពាធ​ដោយ​សារ ​គាត់​ដឹក​នាំ​ក្រុម​មិន​សូវ​បាន​ល្អ ក្នុង​នោះ ប៉ុន្មាន​ប្រកួត​កន្លង​មក របស់​ក្រុម​ជើងឯក Champions League ៣​សម័យ​កាល បាន​ត្រឹម​លទ្ធផល ០-០ ជាមួយ គូ​ប្រជែង​ប៉ុណ្ណោះ។

 

អ្នកគាំទ្រ Man Utd មួយ​ចំនួន ​ចង់ឲ្យ Moyes ត្រឡប់​មក​វិញ
David Moyes ដែល​បច្ចុប្បន្ន​មិន​ទាន់​មាន​ក្រុម​ដឹកនាំ​នៅ​ឡើយ​ហាក់​ទទួល​បាន​ការ​គាំទ្រ​ឡើង​វិញ​ពី អ្នក​គាំទ្រ  Manchester United ព្រោះ​កំណត់​ត្រា​ដឹកនាំ​កន្លង​មក គាត់​ចំណាយ​ប្រាក់​ត្រឹម ២៧លាន​ផោន តែ​អាច​ជួយ  United ឈ្នះ​ការ​ប្រកួត  Champions League ៥ដង ឈាន​ទៅ​វគ្គ​បន្ត បើ​ធៀប​នឹង​លោក Van Gaal ចំណាយ​រហូត​ដល់ ២៥០លានផោន តែ​ដឹកនាំ​ក្រុម​ឈ្នះ​បាន​តែ​២​ប្រកួត ហើយ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ក្នុង​ពូល៕

 

-ចុចអាន៖ Man Utd ធ្លាក់​ពី​ Champions League ក្រោយ​ចាញ់​ Wolfsburg ៣-២ នៅ​អាល្លឺម៉ង់

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ metro