រុស្ស៊ី​ចាប់ផ្តើម​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​កម្ទេច​ទីតាំង​​ISIS

​រុស្ស៊ី​៖​រដ្ឋមន្ដ្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei  Shoigu បាន​និយាយថា រុស្ស៊ី​បាន​វាយប្រហារ​ទៅលើ​ទីតាំង​ក្រុម​រដ្ឋ​អ៊ីស្លាម​នៅក្នុង​ប្រទេស​ស៊ី រី ដោយ​ប្រើ​មី​ស៊ី​ល​ប្រភេទ Kalibr បាញ់​ចេញពី​នាវាមុជទឹក​ដែល ដាក់ពង្រាយ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ 

​     តាម​ការបញ្ជាក់​ពី​លោក Shoigu មី​ស៊ី​ល​ដែល​បាញ់​ទៅលើ​ក្រុម​រដ្ឋ​អ៊ីស្លាម បាន​វាយប្រហារ​ទៅលើ​គោលដៅ​សំខាន់​ពីរ​ទីតាំង​។​

​      បើតាម​ទីភ្នាក់ងារសារព័ត៌មាន​Tass ដកស្រង់​សម្ដី​លោក Sergei Shoigu​ថា “​វា​គឺជា​លើកដំបូង​ហើយ​ដែល​មី​ស៊ី​ល​ប្រភេទ​Kalibr​ត្រូវបាន​បាញ់​ចេញពី នាវាមុជទឹក​ក្នុង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ 

​លោក Shoigu​បានបញ្ជាក់​បន្ថែមទៀត​ថា លោក​ជឿជាក់ថា​ការវាយប្រហារ​ពិតជា​ចំ​គោលដៅ ដោយបាន​បំផ្លាញ​ឃ្លាំង​គ្រាប់​និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​ក្រុម រដ្ឋ​អ៊ីស្លាម​ផងដែរ​៕

រុស្ស៊ី​ចាប់ផ្តើម​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​កម្ទេច​ទីតាំង​​ISIS
រុស្ស៊ី​ចាប់ផ្តើម​បាញ់​មី​ស៊ី​ល​ចេញពី​នាវាមុជទឹក​កម្ទេច​ទីតាំង​​ISIS