គណបក្ស​សំបុក​ឃ្មុំ​គ្រោង​រៀបចំ​សមាជ​កែប្រែ​គោលនយោបាយ និង​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ជាតិ​៣៥០​រូប

រាជធានី​ភ្នំពេញ ​៖​ គណបក្ស​​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​បាន​ប្រកាស​ថា​ គណបក្ស​នឹង​បើក​កិច្ចប្រជុំ​របស់​ខ្លួន​ ដើម្បី​​រៀបចំ​​បញ្ហា​ផ្ទៃក្នុង ​ក្នុង​ការ​​ជ្រើសរើស​​​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ចំនួន​​៣៥០​នាក់​ ដែល​​ការ​ជ្រើសរើស​​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​​ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១២ ធ្នូ ​២០១៥​ នៅ​ស្នាក់​ការ​កណ្តាល​​របស់​គណបក្ស​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ​រាជធានី​ភ្នំពេញ​ ។

សេចក្តី​ប្រកាស​ព័ត៌មាន​​របស់​គណបក្ស​នេះ​បានឱ្យ​​ដឹង​ថា​ គណបក្ស​សំបុក​ឃ្មុំ​សង្គម​​ប្រជាធិបតេយ្យ​ នឹង​រៀបចំ​ធ្វើ​សមាជ​វិសាមញ្ញ
«​ជ្រើសរើស​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ឡើង​វិញ​ ធ្វើ​វិសោធនកម្ម​លក្ខន្តិកៈ​ ធ្វើ​វិសោធនកម្ម​គោលនយោបាយ​ និង​ជ្រើសរើស​សមា​ជិក​ក្រុមប្រឹក្សា​ជាតិ​បន្ថែម​ឱ្យ​​គ្រប់​ចំនួន​៣៥០​នាក់​» ​។

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព