មាន សូនីតា៖ ប្រាប់​ពី​វិធី​ងាយៗ​ក្នុង​ការ​ថែរក្សា​ស្បែក​ឲ្យ​ភ្លឺ​រលោង​

មាន សូនីតា៖ ប្រាប់​ពី​វិធី​ងាយៗ​ក្នុង​ការ​ថែរក្សា​ស្បែក​ឲ្យ​ភ្លឺ​រលោង​

ជា​ទូទៅ​​ស្បែក​របស់​មនុស្ស​ស្រី​គ្រប់​រូប​​គឺ​មាន​ភាព​ខុសៗ​គ្នា ។ ការ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​តែ​មួយ​មុខ​មិន​ទាន់​គ្រប់គ្រាន់​ឡើយ គឺ​ត្រូវ​តែ​មាន​មធ្យោបាយ​ក្នុង​ការ​ថែរក្សា​ស្បែក​ឲ្យ​បាន​ត្រឹមត្រូវ​ទើប​ធ្វើ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ ភ្លឺ​រលោង​មាន​សំណើម​។

 

ថ្ងៃ​នេះ កញ្ញា មាន​ សូនីតា បាន​ចូល​ខ្លួន​មក​បង្ហាញ​ពី​វិធី​ងាយៗ​ក្នុង​ការ​ថែរក្សា​ស្បែក​ជូន​ដល់​មិត្តៗ​នារី​បាន​ដឹង​ថា ហេតុអ្វី​បាន​ជា​កញ្ញា​មាន​ភារកិច្ច​ទៅ​ថត សម្ដែង​រឿង​ខាង​ក្រៅ​ស្ទើរ​តែ​រាល់​ថ្ងៃ​ប៉ុន្តែ​ស្បែក​ហាក់​នៅ​តែ​ភ្លឺ​រលោង​ស្រស់​ស្អាត​ដដែល​នោះ?​

 

កញ្ញា មាន សូនីតា បាន​ចែក​រំលែក​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ស្បែក​ខូច និង​គន្លឹះ​ខ្លះៗ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​នៅ​តែ​ស្រស់​ស្អាត​ភ្លឺ​រលោង​ដល់​មិត្តៗ​យុវវ័យ​​ថា ជា​ទូទៅ​យុវតី​សម័យ​នេះ​ ភាគ​ច្រើន​ចង់​បាន​ស្បែក​ស​ខ្លាំង ព្រោះ​​ស្បែក​ស​គឺ​មាន​ភាព​លេច​ធ្លោ និង​អាច​ទាក់​ទាញ​ចំណាប់​​អារម្មណ៍​ច្រើន​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​​ដោយ​ពួក​គេ​បែរ​ជា​ទៅ​ប្រើ​ជា​ឡេ​លាយ​ដើម្បី​ឲ្យ​កាត់​ស្បែក​ឆាប់​ស​បាន​លឿន ។

 

មាន សូនីតា៖ ប្រាប់​ពី​វិធី​ងាយៗ​ក្នុង​ការ​ថែរក្សា​ស្បែក​ឲ្យ​ភ្លឺ​រលោង​

 

 

កញ្ញា​បន្ត​ទៀត​ថា យុវវ័យ​គ្រប់​រូប​គួរ​តែ​កាត់​បន្ថយ​ការ​ប្រើ​ប្រភេទ​ឡេ​បែប​នោះ​ព្រោះ​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​ស្ដើង​អាច​ប្រឈម​មុខនឹង​ជំងឺ​ផ្សេងៗ​នៅ​ថ្ងៃ​ក្រោយ ។ មួយ​វិញ​ទៀត​កញ្ញា ក៏បាន​​ប្រាប់​​ពី​​វិធី​សាស្ត្រ​ក្នុង​ថែរក្សា​ស្បែក​របស់​កញ្ញា​ផ្ទាល់​តែ​ម្ដង​៖

 

ទី១ ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ចាប់​ពី ១លីត្រ​កន្លះ ទៅ​២លីត្រ​ក្នុង​មួយ​ថ្ងៃ​ជា​ប្រចាំ។

 

ទី២ គឺ​កញ្ញា បាន​ប្រើ​ឡេ​វ៉ាសឺលីន ប្រ​ភេទ​ដប​ពណ៌​ផ្កាឈូក (Vaseline Healthy White Instant Fair) ព្រោះ​មាន​សារជាតិ​ផ្ដល់​សំណើម​ដល់​ស្បែក​បាន​ល្អ ភ្លឺ​​រលោង​អាច​ធ្វើ​ឲ្យ​ស្បែក​កាន់​តែ​មាន​សុខភាព​ល្អ ដោយ​សារ​រដូវ​ធ្លាក់​ខ្យល់​ឈាន​មក​ដល់ ធ្វើ​ឲ្យ​ស្បែក​ស្ងួត​បែក​ស្រកា។

 

បើ​និយាយ​ពី​វិធី​ប្រើ​វិញ​កញ្ញា ប្រាប់​ថា ពេល​យប់​ត្រូវ​ប្រើ​ឡេ វ៉ាសឺលីន បន្ទាប់​ពី​ចេញ​បន្ទប់​ទឹក​ភ្លាម​ហើយ​ជូត​ខ្លួន​ល្មម​​ដោយ​ឲ្យ​នៅ​មាន​សើម​ជាតិ​ទឹក​លើ​ដង​ខ្លួន​តិចៗ បន្ទាប់​មក​លាប​ឡេ​ថើៗ​លើ​ស្បែក​ទាំង​ដៃ​ជើង និង​ពេញ​ខ្លួន​ព្រោះ​ខ្លួន​នៅ​សើម​អាច​ធ្វើ​ឲ្យ​ឡេ​ជ្រាប​ចូល​ទៅ​ក្នុង​ស្បែក​បាន​ជ្រៅ និង​ចិញ្ចឹម​ស្បែក​មាន​សំណើម​បាន​ល្អ ។

 

សូនីតា ប្រាប់​ទៀត​ថា​វ៉ាសឺលីន គឺ​មិន​មាន​​ជាតិ​កាត់​ស្បែក​ឲ្យ​ស​ខ្លាំង​នោះ​ទេ គឺ​វា​ជួយ​ការពារ​ស្បែក និង​ចិញ្ចឹម​ស្បែក​ឲ្យ​ភ្លឺ​រលោង ថ្លា​តែ​ប៉ុណ្ណោះ ។ បន្ទាប់​ពី​កញ្ញា ប្រើ​វ៉ាសឺលីន មក​គឺ​អស់​កង្វល់​ពី​រឿង​ចេញ​ទៅ​ខាង​ក្រៅ​គឺ​មិន​ភ័យ​ពី​ការ​ត្រូវ​កម្ដៅ​ក្ដៅ​ខ្លាំង និង​អាច​ការពារ​បាន​ទាំង​កម្ដៅ​ព្រះ​អាទិត្យ​ទាំង​រដូវរងា​ផង​ដែរ ហេតុ​ដូច​នេះ​បាន​ធ្វើ​ឲ្យ​ស្បែក​របស់​កញ្ញា​នៅ​តែ​រលោង ភ្លឺ​ថ្លា​ជានិច្ច ។

 

អីចឹង! ចង់​ដឹង​កាន់​តែ​ច្បាស់​ទៅ​មើល​វីដេអូ ពី​ការ​ណែនាំ​របស់ សូនីតា ខាង​ក្រោម​ទាំងអស់​គ្នា៖

 

 

 

 

ក្នុង​ខែ​ធ្នូ​នេះ ផន និង​វ៉ាសឺលីន​ក៏​មាន​កម្មវិធី​ផ្ដល់​ជូន​ពិសេស​នៅ​តាម​ផ្សារ​ទំនើប​និង​ឱសថ​ស្ថាន​ទំនើបៗ​នៅ​ភ្នំពេញ ដូចជា ផ្សារ​ឡាក់គី, ផ្សារ​អ៊ីអន, Guardian, Ucare Pharma,​ តូប​ថែរក្សា​សម្រស់​របស់​ផន​ផង​ដែរ។របស់​ផន ទិញ​ក្រែម​លាប​មុខPond Flawless White 50g ឬ​ឡេ​លាប​ស្បែក​វ៉ាសឺលីន350ml នឹង​ទទួល​បាន​កាបូប Makeup ផន​, អាវយឺត, ឆ័ត្រ, កាបូប​យួរ ឬ​កន្សែង​បង់​ក។ លើស​ពី​នេះ​ក៏​មាន​ការទិញ​១ ថែម​១​ផង​ដែរ។ការ​ផ្ដល់​ជូន​ពិសេស​អាច​ខុស​គ្នា​តាម​ទី​កន្លែង​និង​ខែ​នីមួយៗ៕

 

មាន សូនីតា៖ ប្រាប់​ពី​វិធី​ងាយៗ​ក្នុង​ការ​ថែរក្សា​ស្បែក​ឲ្យ​ភ្លឺ​រលោង​