បុរស​ម្នាក់​មាន​ជំងឺ​រ៉ាំរ៉ៃ​យក​ខ្សែ​នីឡុង​ចង​.​ក សម្លាប់​ខ្លួន

កំពង់ចាម: បុរស​ម្នាក់​ត្រូវគេ​ប្រទះឃើញ​ចង​.​កនៅ​នឹង​ដើម​ប្រេងខ្យល់​ស្លាប់​មូលហេតុ​ដោយសារមាន​ជំងឺ​រ៉ាំរ៉ៃ​។​ហេតុការណ៍​ប្រទះឃើញ​និង​ភ្ញាក់ផ្អើល​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ទំនប់​៥​កុម្ភៈ ស្ថិតក្នុងភូមិ​ថ្នល់​បែក​កើត ឃុំ​ស្វាយទាប ស្រុក​ចំការលើ ខេត្តកំពង់ចាម​។​

 បុរស​ដែល​បាន​ចងក​ធ្វើអត្តឃាត​មានឈ្មោះ សួន កុសល ភេទ​ប្រុស អាយុ​៣៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​
 
​តាម​សម្ដី​របស់​ក្រុមគ្រួសារ​សព​បានបញ្ជាក់​ថា ជនរងគ្រោះ​ធ្លាប់មានជំងឺសរសៃប្រសាទ និង​បាន​ផឹកស្រា​ស្រវឹង ហើយ​ចាក​ចេញពីផ្ទះ​នៅពេលជិត​ភ្លឺ ដោយ​ក្រុមគ្រួសារ​ពុំបាន​ដឹង​។​លុះ​រហូតមកដល់​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​៩ធ្នូ មាន​ប្រជាពលរដ្ឋ​ដើរ​ឆ្លងកាត់​តាម​ទំនប់​៥​កុម្ភៈ ក៏​ប្រទះឃើញ​សព​ឈ្មោះ សួនកុសល ចង​.​ក ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​និង​ជំនាញ​ស្រុក បាន​ចុះមក ពិនិត្យ​សព រួចបាន​សន្និដ្ឋានថា ជនរងគ្រោះ​ពិតជា​ធ្វើអត្តឃាត​ដោយ​យក​ខ្សែ​នីឡុង​ប្រវែង​២​ម៉ែត្រចង​.​ក ពិតប្រាកដ​មែន រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​R

បុរស​ម្នាក់​មាន​ជំងឺ​រ៉ាំរ៉ៃ​យក​ខ្សែ​នីឡុង​ចង​.​ក សម្លាប់​ខ្លួន