ផឹកកាហ្វេមួយថ្ងៃ ៣ពែងធ្វើឲ្យសុដន់កាន់តែ​រួញស្វិត

ក្រុមអ្នកស្រាវជ្រាវបាន​រកឃើញថា ការផឹកកាហ្វេ​មួយថ្ងៃ ៣ពែង អាចបណ្តោលឲ្យ​សុដន់របស់ស្ត្រីកាន់តែ​រួញស្វិត។ ហើយស្ត្រីជិត ៣០០ នាក់ដែល​ត្រូវបានគេ​ធ្វើការពិសោធន៍​តាម​ដាន​ពី​ការ​រួញ​ស្វិតនៃសុដន់ ដោយសារតែ​ការផឹកកាហ្វេច្រើន​ពែងជាមធ្យមក្នុងមួយថ្ងៃ។
 
ផឹកកាហ្វេមួយថ្ងៃ ៣ពែងធ្វើឲ្យសុដន់កាន់តែ​រួញស្វិត
យោងតាមអ្នកស្រាវជ្រាបង្ហាញថា ការផឹកកាហ្វេ ៣ពែងក្នុងមួយថ្ងៃ គឺមាន​ឥទ្ធិពលគ្រប់គ្រាន់អាចធ្វើឲ្យសុដន់រួញស្វិត ចំពោះស្ត្រីគ្រប់រូប។ ពួកគេនិយាយទៀតថា ការផឹកកាហ្វេ​ច្រើន​អាចធ្វើឲ្យសុដន់មាន​ទំហំកាន់តែ​តូចជាងមុនរហូតដល់ប្រមាណ​ជាជិតពាក់កណ្តោល។
លោក Helena Jernstroem ដែលជាសាស្ត្រាចារ្យក្នុងការពិសោធន៍ជំងឺមហារីកនៅ​ឯសាកលវិទ្យាល័យ Lund ក្នុងប្រទេស ស៊ុយអែត មាន​ប្រសាសន៍ថា ការផឹកកាហ្វេអាចជះ​ឥទ្ធិពលយ៉ាងខ្លាំងដល់ទំហំសុដន់។
ប៉ុន្តែ​វាមិនមែនជាដំណឹងអាក្រក់សម្រាប់ស្ត្រីទាំងអស់នោះទេ ក្រុមអ្នកស្រាវជ្រាវបាន​រកឃើញដែរថា ការទទួលទានជាតិកាហ្វេអ៊ីនរាល់ថ្ងៃ អាចជួយកាត់បន្ថយអត្រានៃការវិវត្តទៅ​ជាជំងឺមហារីកសុដន់បាន។ ព្រោះឥទ្ធិពលនៃកាហ្វេទាក់ទងទៅនឹងការបង្កើត អ័រម៉ូនភេទ estrogens របស់ស្ត្រី។
សារធាតុមួយចំនួន​នៅក្នុងកាហ្វេអាចផ្លាស់ប្តូរការរំលាយ​អាហារ​របស់ស្ត្រីបាន ដូច្នេះវា​អាចជួយកែលម្អ​រចនាសម្ព័ន្ធ​អ័រម៉ូន estrogens ឲ្យកាន់តែល្អប្រសើរ​ជាងមុន ហេតុនេះហើយ​ទើប​អត្រានៃការកើតជំងឺមហារីកត្រូវបាន​កាត់បន្ថយ៕
ដោយ៖ មង្គលការ
ប្រភព៖ fhfn

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ផឹកកាហ្វេមួយថ្ងៃ ៣ពែងធ្វើឲ្យសុដន់កាន់តែ​រួញស្វិត
    • ផឹកកាហ្វេមួយថ្ងៃ ៣ពែងធ្វើឲ្យសុដន់កាន់តែ​រួញស្វិត已关闭评论
    • 352 views
    • Hide Sidebar
      A+
    Publish on:2015/12/09  Category:សុខភាព