បង្ក្រាប​ទី​តាំង​ហ្គេម​បាញ់​ត្រី​លួច​លាក់​មួយ​កន្លែង​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ឃាត់​មនុស្ស​៥នាក់​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ទី​តាំង​ហ្គេម​បាញ់​ត្រី​លួច​លាក់​មួយ​កន្លែង​ស្ថិត​នៅ​ផ្ទះ​លេខ​៥២ ផ្លូវ​លេខ​១១២ សង្កាត់​ផ្សារ​ដេប៉ូ​៣ ត្រូវ​សមត្ថ​កិច្ច​ និង​អាជ្ញា​ធរ​ខណ្ឌ​ទួល​គោក​ចុះ​បង្ក្រាប​ កាល​ពី​វេលា​ម៉ោង​១ និង​១០​នាទី​រសៀល ថ្ងៃ​ទី​៩ ធ្នូ នេះ ដោយ​ដក​ហូត​ទូហ្គេម​បាញ់​ត្រី​ចំនួន​៤​គ្រឿង និង​ឃាត់​អ្នក​លេង​ ព្រម​ទាំង​អ្នកមើល​ខុស​ត្រូវសរុប៥នាក់​​​ ក្នុង​នោះ​ស្រី​២​នាក់​។

ប្រតិ​បត្តិ​ការ​នេះ​ដឹក​​នាំ​ដោយ​លោក​ប៉ាង លីដា អភិ​បាល​រង​ខណ្ឌ​ទួល​គោក​។

ពេល​នេះ​អ្នក​លេងហ្គេម រួម​ទាំង​អ្នក​មើល​ខុស​ត្រូវ​ទី​តាំង​ហ្គេម​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​អធិ​ការ​ខណ្ឌ​ទួល​គោក ចំណែក​ទូ​ហ្គេម​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ខណ្ឌ​ដើម្បី​កម្ទេច​ចោល​​៕

  • បង្ក្រាប​ទី​តាំង​ហ្គេម​បាញ់​ត្រី​លួច​លាក់​មួយ​កន្លែង​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​៣ ឃាត់​មនុស្ស​៥នាក់​已关闭评论
  • 204 views
  • Hide Sidebar
    A+
Publish on:2015/12/09  Category:ក្នុងស្រុក