រ៉ូ​ជឺ ហ្វេ​ដឺ​រ័​រ ថតរូប​ជាមួយ​ក្មេង​រើស​កូន​បាល់​ទោះបី​ច្បាប់​ហាមឃាត់​ក៏​ដោយ

រ៉ូ​ជឺ ហ្វេ​ដឺ​រ័​រ កីឡាករ​វាយ​កូន​បាល់​ជនជាតិ​ស្វ៊ី​ស បាន​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​រើស​កូន​បាល់​ទាំងប្រុស​-​ស្រី​នៅ​មុន​ពេល​បំពេញ​តួនាទី​ក្នុង​ការ​ប្រកួត Australian Open ឆ្នាំ​ក្រោយ អាច​ថតរូប​ជាមួយ​ខ្លួន​បាន ទោះបី​មានច្បាប់​ហាមឃាត់​ក៏​ដោយ ។

តាម​ច្បាប់ គឺ​មិន​អនុញ្ញាត​ឱ្យ​អ្នក​រើស​កូន​បាល់​ទាំងប្រុស​-​ស្រី​ថតរូប​ជាមួយ​កីឡាករ​វាយ​កូន​បាល់​ទេ ព្រោះ​ខ្លាច​រំខាន​ដល់​កីឡាករ និង​បង្កើត​ភាព​ច្របូកច្របល់​ដល់​អ្នក​ជិតខាង​។ ប៉ុន្តែ​សម្រាប់​កីឡាករ​ហ្វេ​ដឺ​រ័​រ យល់​ថា វា​ជា​រឿង​អយុត្តិធម៌​សម្រាប់​កុមារ​គ្រប់​រូប​ដែល​មក​បម្រើ​ការងារ​ហើយ​ចង់​នៅ​ក្បែរ​កីឡាករ​ជាទី​ស្រឡាញ់​របស់​ពួក​គេ ទើប​លោក​ប្រាប់​ថា បើ​នរណា​ម្នាក់​ចង់​ថតរូប ឬ​សុំ​ហត្ថលេខា​របស់​លោក​អាច​មក​ទទួលយក​បាន​សូមកុំ​បារម្ភ ៕