កា​តា​ចំណាយ​ប្រាក់​117​លាន​ផោន​ស្នើ​សុំ​សិ​ទិ្ធ​ធ្វើ​ម្ចាស់ផ្ទះ​បាល់ទាត់​ពិភពលោក​2022

ប្រព័ន្ធ​ផ្សព្វផ្សាយ​BBC​របស់​អង់គ្លេស​បង្ហើប​ឱ្យ​ដឹង​ថា ប្រទេស​កា​តា​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​១១៧​លាន​ផោន ដើម្បី​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​២០២២ ។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​របស់​លោក​ឡុ​ត ទ្រី​ស​ម៉េ​ន អតីត​ប្រធាន​សមាគម​បាល់ទាត់​អង់គ្លេស ។

លោក​ទ្រី​ស​ម៉េ​ន ថ្លែង​ថា ៖«​ខ្ញុំ​ចង់​ប្រាប់​ថា ប្រភព​ព័ត៌មាន​អាច​យក​ជា​ការ​បាន គឺ​កា​តា​បាន​បង់ប្រាក់​ស្នើ​សុំ​ធ្វើ​ម្ចាស់ផ្ទះ​បាល់ទាត់​ពិភពលោក​២០២២​ដល់​ទៅ​១១៧​លាន​ផោន ទោះបីជា​ត្រូវ​ផ្ដល់​ដោយ​វិធីសាស្ដ្រ​ស្របច្បាប់​ឬ​បែប​ណា​ក៏​បាន​» ៕