តារា​ប្រុស​ស្រី​ល្បី​ៗ​នៅ​អាស៊ី​​ដែល​​បាន​ក្លាយ​ជា​ឪពុក​ម្ដាយ​ក្នុង​ឆ្នាំ ២០១៥

តារា​ប្រុស​ស្រី​ល្បី​ៗ​នៅ​អាស៊ី​​ដែល​​បាន​ក្លាយ​ជា​ឪពុក​ម្ដាយ​ក្នុង​ឆ្នាំ ២០១៥

តារា​សម្ដែង​និង​ចម្រៀង​ប្រុស​ស្រី​ជា​ច្រើន​នៅ​ក្នុង​បណ្ដា​ប្រទេស​បាន​ឡើង​ឋានៈ​ក្លាយ​ជា​លោក​ប៉ា​អ្នក​ម៉ាក់​នៅ​ក្នុង​ឆ្នាំ​ ២០១៥ នេះ។ នៅ​ក្នុង​ឱកាស​នៅ​សល់​ត្រឹម​បី​សប្ដាហ៍​នឹង​ឆ្លង​ចូល​ឆ្នាំ​ថ្មី Sabay សូម​បូក​សរុប​នូវ​តារា​មួយ​ចំនួន​ដែល​បាន​ទទួល​ស្វាគមន៍​បុត្រ​ធីតា​របស់​ខ្លួន​ក្នុង​ឆ្នាំ​មមែ​នេះ។

 

Marian Rivera- Dingdong Dantes

 

តារា​ប្រុស​ស្រី​ល្បី​ៗ​នៅ​អាស៊ី​​ដែល​​បាន​ក្លាយ​ជា​ឪពុក​ម្ដាយ​ក្នុង​ឆ្នាំ ២០១៥

 

តារា​សម្ដែង​ល្បី​ឈ្មោះ Marian Rivera បាន​សម្រាល​កូន​ដំបូង​កាល​ពី​ថ្ងៃ​ទី ២៣ ខែ​វិច្ឆិកា ក្រោយ​ពេល​ឈឺពោះ​អស់​រយៈ​ពេល ១៨ ម៉ោង។ ស្រី​ស្អាត​ហ្វីលីពីន​រូប​​នេះ​បាន​បង្ហាញ​ពី​អារម្មណ៍​រំភើប​របស់​ខ្លួន​ឯង​ថា៖ “ខ្ញុំ​មិន​អាច​បកស្រាយ​ពី​អារម្មណ៍​នៅ​ពេល​បាន​ឃើញ​​កូន​របស់​ខ្ញុំ​បាន​ទេ។ អរគុណ​ព្រះជាម្ចាស់​ដែល​បាន​ផ្ដល់​កាដូ​ដ៏​អស្ចារ្យ​មួយ​នេះ​ឲ្យ​មក​ខ្ញុំ។ គ្រប់​ការ​លំបាក​ទាំង​ឡាយ​​ហាក់​រលាយ​អស់​នៅ​ពេល​ខ្ញុំ​ឃើញ​ក្មេង​តូច​នេះ”។

 

Vivian Hsu

 

តារា​ប្រុស​ស្រី​ល្បី​ៗ​នៅ​អាស៊ី​​ដែល​​បាន​ក្លាយ​ជា​ឪពុក​ម្ដាយ​ក្នុង​ឆ្នាំ ២០១៥

 

ដោយ​សារ​តែ​មាន​បញ្ហា​នៅ​មាត់​ស្បូនតារាតៃវ៉ាន់ Vivain Hsu បាន​ជួប​ការ​លំបាក​ជាច្រើន​កំឡុង​ពេល​ពពោះ​កូន។ នៅ​ក្នុង​រយៈ​ពេល ៩ ខែ​នោះ តារា​សម្ដែង​តៃវ៉ាន់​សឹង​តែ​មិន​អាច​ក្រោក​ចេញ​ពី​គ្រែ​បាន​ទៀត​ផង។ តារា​វ័យ ៤០ ឆ្នាំ បាន​ចែក​រំលែក​ថា​នៅ​ពេល​ឃើញ​កូន​ចាប់​កំណើត នាង​គិត​ថា​ជីវិត​មួយ​នេះ​គឺ​ពិត​ជា​មាន​ន័យ​ខ្លាំង​ណាស់។

 

Jay Chou- Hannah Quinlivan

 

តារា​ប្រុស​ស្រី​ល្បី​ៗ​នៅ​អាស៊ី​​ដែល​​បាន​ក្លាយ​ជា​ឪពុក​ម្ដាយ​ក្នុង​ឆ្នាំ ២០១៥

 

ប្ដី​ប្រពន្ធ Jay Chou និង Hannah បាន​ស្វាគមន៍​កូន​ដំបូង​របស់​ខ្លួន​កាល​ពី​ខែ​កក្កដា​មុន​នេះ។ ប៉ុន្តែ​ស្ដេច​ចម្រៀង​តៃវ៉ាន់​ម្នាក់​នេះ​កម្រ​បង្ហាញ​មុខ​កូន​របស់​ខ្លួន​ជា​សាធារណៈ​ណាស់។

 

Lee Bo Young- Ji Sung

 

តារា​ប្រុស​ស្រី​ល្បី​ៗ​នៅ​អាស៊ី​​ដែល​​បាន​ក្លាយ​ជា​ឪពុក​ម្ដាយ​ក្នុង​ឆ្នាំ ២០១៥

 

ក្រោយ​ពេល​រៀប​អាពាហ៍ពិពាហ៍​ពីរ​ឆ្នាំ​ប្ដី​ប្រពន្ធ​តារា​សម្ដែង​កូរ៉េ​ជួរ​មុខ Lee Bo Young និង Ji Sung បាន​ឃើញ​មុខ​កូន​ដំបូង​របស់​ខ្លួន​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។ “ខ្ញុំ​សម្រាល​កូន​បាន​ដោយ​សុវត្ថិភាព​ក៏​ដោយ​សារ​ការ​គាំទ្រ​និង​សេចក្ដី​ស្រលាញ់​របស់​អ្នក​ទាំង​អស់​គ្នា។ ខ្ញុំ​នឹង​ប្រឹង​ត្រលប់​មក​កាន់​វិស័យ​ភាពយន្ត​ឲ្យ​ឆាប់​នៅ​ពេល​ខាង​មុខ” Bo Young សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន។

 

Han Hye Jin

 

តារា​ប្រុស​ស្រី​ល្បី​ៗ​នៅ​អាស៊ី​​ដែល​​បាន​ក្លាយ​ជា​ឪពុក​ម្ដាយ​ក្នុង​ឆ្នាំ ២០១៥

 

តារា​សម្ដែង​ស្រី​កូរ៉េ Han Hye Jin បាន​ឆ្លង​ទន្លេ​កូន​ដំបូង​ក្នុង​ខែ​កញ្ញា។ ដូច​គ្នា​ជាមួយ​នឹង​ប្ដី​ប្រពន្ធ​របស់ Ji Sung ដែរ Hye Jin ទទួល​កូន​ដំបូង​ក្រោយ​រៀបការ​រយៈ​ពេល ២ ឆ្នាំ។ ស្វាមី​របស់​តារា​សម្ដែង​អាយុ ៣៤ ឆ្នាំ​នេះ គឺ​ជា​កីឡាករ​បាល់ទាត់ Ki Sung Yong ដែល​មាន​អាយុ​ប្អូន​នាង ៨ ឆ្នាំ។

 

Joanne Peh និង Qi Yuwu

 

 តារា​ប្រុស​ស្រី​ល្បី​ៗ​នៅ​អាស៊ី​​ដែល​​បាន​ក្លាយ​ជា​ឪពុក​ម្ដាយ​ក្នុង​ឆ្នាំ ២០១៥

 

ក្រោយ​រៀបការ​នឹង​គ្នា​បាន​ជិត​មួយ​ឆ្នាំ​គូ​ស្នេហ៍​តារា​ល្បី​សិង្ហបុរី Joanne Peh និង Qi Yuwu បាន​ទទួល​ចំណងដៃ​កូន​ស្រី​ដំបូង ដែល​កើត​កាល​ពី​ថ្ងៃ​ទី​៧ ខែ​សីហា កន្លង​ទៅ ៕

 

ចុចអាន៖ម៉ារីម៉ា បង្ហាញ​មុខ​កូន​ស្រី​ដំបូង ជាមួយ​សារ​ដ៏​រំភើប

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖giaitri