ម៉ាស្សា ចាប់​សរសៃ ជួយ​សុខភាព​មែនឬ​?

ម៉ាស្សា ចាប់​សរសៃ ជួយ​សុខភាព​មែនឬ​?

​ការ​ម៉ាស្សា សំដៅ​ទៅ​លើ​ការ​សង្កត់ ច្របាច់ ត្រដុស និង​សម្រួល​ស្បែក សាច់ដុំ សរសៃ​ពួរ​។​ល​។ គេ​អាច​ប្រើ​ម្រាមដៃ ដៃ កែងដៃ និង​ជើង ដើម្បី​ម៉ាស្សា​។

សារៈប្រយោជន៍​
​ការ​ម៉ាស្សា ត្រូវបាន​គេ​ចាត់ទុកថា ជា​ផ្នែក​មួយ​នៃ​ការព្យាបាល​ជំងឺ ៖
1.​    ​ជួយ​ចរន្តឈាម​រត់ ដើម្បី​ដឹក​ជញ្ជូន​អុកស៊ីសែន និង​សារធាតុចិញ្ចឹម ទៅកាន់​សរីរាង្គ​នានា​
2.​    ​បន្ថយ​ភាព​តឹង និង​ការឈឺ​ចុកចាប់​សាច់ដុំ សាច់ដុំ​មាន​ចលនា​ល្អប្រសើរ
3.​    ​កាត់បន្ថយ​រោគ​ស្ត្រេ​ស បញ្ហា​គេង​មិន​លក់ ឈឺក្បាល និង​ភាព​អស់កម្លាំង​
4.​    ​ជួយ​ចរន្តឈាម​រត់ ដែល​ល្អ​បំផុត សម្រាប់​អ្នក​មិន​អាច​កម្រើក ឬ​ធ្វើ​ចលនា​បាន​
5.​    ​ជំនួយ​សុខភាព​ផ្លូវដង្ហើម តាមរយៈ​ការដកដង្ហើម​យឺតៗ ហើយ​ជ្រៅៗ​
6.​    ​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ ពីព្រោះ​វា​បង្កើន​ចលនា​រត់ របស់​ចំណីអាហារ និង​កាក​សំណល់​នានា ក្នុង​រាងកាយ​មនុស្ស​
7.​    ​ចំពោះ​ស្ត្រី ជួយ​កាត់បន្ថយ​អា​ការៈឈឺ​ចុកចាប់ ឬ​បញ្ហា​ផ្សេងៗ​ទៀត កំឡុង​ពេល​មាន​រដូវ​។​

​ប៉ុន្តែ ការ​ម៉ាស្សា​ប្រឈមមុខ​នឹង​បញ្ហា​ផ្សេងៗ​ផងដែរ ដូចជា ៖
1.​    ​រលាក ឬ​រលាត់ស្បែក​
2.​    ​រោគ​ឈាមកក​នៅ​សរសៃឈាម​ដែល​នៅ​ជ្រៅៗ​
3.​    ​បាក់ឆ្អឹង (​ពិសេស​អ្នក​មាន​បញ្ហា​ពុក​ឆ្អឹង​)
4.​    ​ហូរ​ឈាម​ខាងក្នុង​
5.​    ​ខូចខាត​សរសៃប្រសាទ​នានា ក្រោយ​ទទួលរង​ការ​សង្កត់​យូរពេក​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។