បោក​ខោ​អាវ​កូន ត្រូវ​ប្រយ័ត្ន​រឿង​អ្វី​ខ្លះ​ទៅ​?

បោក​ខោ​អាវ​កូន ត្រូវ​ប្រយ័ត្ន​រឿង​អ្វី​ខ្លះ​ទៅ​?

​ស្បែក​របស់​ទារក ឬ​កូនក្មេង ងាយ​នឹង​ទទួលរង​ផលប៉ះពាល់​ណាស់ ជាពិសេស គឺ​បញ្ហា​អា​លែ​ក​ស៊ី និង​ការបង្ក​មេរោគ​។ ក្នុងចំណោម​កត្តា​នានា ដែល​ធ្វើ​ឲ្យ​កូន​របស់​អ្នក​កើត​ជំងឺ ខោអាវ ក៏​អាច​ជា​ផ្នែក​មួយ​ផង​ដែរ​។ ដូច្នេះ ក្នុងនាម​ជា​ឪពុកម្តាយ អ្នក​ត្រូវ​ប្រយ័ត្ន និង​យកចិត្តទុកដាក់ ទៅ​លើ​ការ​ស្លៀកពាក់​របស់​កូន ហើយ​ត្រូវ​ប្រាកដថា ខោអាវ​ទាំងនោះ​បោក​បាន​ស្អាត និង​មាន​អនាម័យ​។ ធូលី​ដី កម្ទេចកម្ទី ឬ​សារធាតុ​នានា ដែល​ជាប់​ប្រឡាក់​អាវ អាច​ធ្វើឲ្យ​កុមារឈឺ​បាន​។​

​បោក​ខោ​អាវ ដាច់ដោយឡែក​ពីគ្នា​
​អ្នក​មិន​គួរ​បោក​ខោ​អាវ​កូន លាយឡំ​នឹង​ខោអាវ​អ្នកនោះ​ទេ ពីព្រោះ ទារក ឬ​កូនក្មេង មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ដូច្នេះ គេ​ត្រូវការ​សាប៊ូ ឬ​ការសម្អាត​ជាពិសេស ខុសប្លែក​ពី​ខោ​អាវ​របស់​អ្នក​។ ម្យ៉ាងវិញទៀត នៅលើ​ទីផ្សារ ក៏​មាន​ផលិតផល​សម្រាប់​ប្រើ ចំពោះតែ​ទារក​ផងដែរ​។​

​ហាល​ខោអាវ​កូន ឲ្យចំ​ពន្លឺព្រះអាទិត្យ​
​ការ​ស្ថិតក្រោម​ពន្លឺព្រះអាទិត្យ មិន​ត្រឹមតែ​ធ្វើឲ្យ​ខោអាវ ឆាប់​ស្ងួត​នោះទេ ប៉ុន្តែ វា​ក៏​អាច​សម្លាប់​បាក់តេរី​បាន​ផង​ដែរ​។​

​បោក​ខោ​អាវ ឲ្យបាន​ស្អាតល្អ​
​មេរោគ និង​ធូលី​ដី អាច​នៅ​ជាប់​ខោអាវ ដូច្នេះ ចាំបាច់ អ្នក​ត្រូវ​តែ​ប្រាកដថា អ្នក​បាន​បោក​វា​ត្រឹមត្រូវ និង​ប្រុងប្រយ័ត្ន​ជាទីបំផុត​។

​កុំ​ប្រើ​ប្រេង​ក្រអូប​
​ការបន្ថែម​ប្រេង​ក្រអូប ឬ​ទឹក​បោក​ក្រអូប​បោក​សម្លៀកបំពាក់ អាច​ធ្វើ​ឲ្យ​កូន​របស់​អ្នក ជួប​បញ្ហា​អា​លែ​ក​ស៊ី​បាន​។​

​បើ​ទិញ​សម្លៀកបំបាក់​ថ្មី ដាច់ខាត​ត្រូវ​បោក​សិន​
​កុំ​ពាក់​សម្លៀកបំពាក់​ថ្មី ដោយ​មិន​បាន​បោក​សម្អាត ពីព្រោះ វា​ងាយ​នឹង​ធ្វើឲ្យ​ស្បែក​កូន​អាលែក​ស៊ីណាស់ ពីព្រោះថា នៅក្នុង​ខោអាវ​ថ្មី​នោះ មាន​សារធាតុ​អ្វី​ខ្លះ​នោះ​ទេ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។