​បង្ក្រាប​ទីតាំង​លួច​ថតចំលង​ស៊ី​ឌី​តាម​ប្រព័ន្ធ​ទូរទស្សន៍​ខ្សែកាប​នៅ​សង្កាត់​ទឹកល្អក់​៣

រាជធានី​ភ្នំពេញ​៖​កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌទួលគោក​ដឹកនាំ​លោក​ព្រះរាជអាជ្ញារង មាស ច័ន្ទ​ពិសិដ្ឋ បាន​ចុះ​ឆែកឆេរ​ផ្ទះ លួច​ថតចំលង​ស៊ី​ឌី តាម​ប្រព័ន្ធ​ទូរទស្សន៍​ខ្សែកាប ដែល​នាំចូល​ផ្ដាច់មុខ រំលោភ​ក្ម​សិ​ទិ្ធ​បញ្ញា​របស់​ក្រុមហ៊ុន សៅ ណ​យ ដែល​ធ្វើឡើង​ចំនួន​២​ទីតាំង ទី​១​ចំណុច​ផ្ទះ​លេខ KH42 ផ្លូវ​២៦៥ និង​ទី​តាំងទី​២ ចំណុច​លេខ​57B ផ្លូវ​លេខ​១៨៦ ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក នៅវេលា​ម៉ោង​១១៖១០​នាទី ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥​។ 

​    ​លោក យឹម សុជាតិ នាយការិយាល័យ នគរបាល​ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយ​ទទួល​ពាក្យបណ្ដឹង​របស់​ក្រុមហ៊ុន សៅ ណ​យ ដែលជា​ប្រព័ន្ធ​ទូរទស្សន៍​ខ្សែកាប នាំចូល​ផ្ដាច់មុខ​នោះ កម្លាំង​នគរបាល បាន​ចុះមក​ឆែកឆេ ទីតាំង​ទាំង​២​នេះ ហើយ​រកឃើញ​ឧបករណ៍​ប​ញ្ជូ​ល​សម្លេង​, ថត​សម្លេង​, កាត់ត​រូបភាព និង​សម្ភាៈ​ពាក់ព័ន្ធ​ជាច្រើន និង​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់ផ្ទះ យកទៅ​សាកសួរ​នៅ​ការិយាល័យ ប្រឆាំង​បទល្មើស​ក្រុង​ផងដែរ​៕