អាជ្ញាធរខណ្ឌទួលគោក បង្រ្កាបទីតាំង ល្បែងបាញ់ត្រី រឹបអូសទូ ៤គ្រឿង តម្លៃរាប់ម៉ឺនដុល្លារ រក្សាទុកវាយកម្ទេច

ភ្នំពេញ ៖ អាជ្ញាធរ ខណ្ឌទួលគោក នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥នេះ បានដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងលួច លាក់លេងល្បែងបាញ់ត្រីជាច្រើនកន្លែង ក្នុងនោះរឹបអូស បានទូបាញ់ត្រី ចំនួន ៤ តម្លៃរាប់ម៉ឺនដុល្លារ យកទៅរក្សាទុក រងចាំវាយកម្ទេចចោល។

 ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ក្នុងការចុះបង្ក្រាប ទីតាំងលួចលាក់បើកហ្គេមបាញ់ត្រីនោះ ស្ថិតនៅសង្កាត់ដេប៉ូទី៣ ក្នុងខ័ណ្ឌទួលគោក ក្នុងនោះអាជ្ញាធរ បានធ្វើការរិបអូសទូហ្គេមចំនួន ៤ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ យកទៅរក្សាទុកនៅ សាលាខណ្ឌ ទួលគោក រងចាំការវាយកម្ទេចចោល។

ការបង្រ្កាបនេះ គឺឆ្លើយតបតាមការសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ មកអាជ្ញាធរ ដែនដី ថាមានកន្លែងលួចលាក់លេងហ្គេមបាញ់ត្រី ធ្វើឲ្យកូនៗពួកគាត់គេចសាលាសម្ងំលេងល្បែងនេះ ហើយទីតាំងខ្លះមានលួចលាក់គ្រឿងញៀនផងដែរ ដែលជាប្រភពបង្កភាពអសន្តិសុខ អសុវត្ថិភាព ក្នុងមូលដ្ឋាន ៕