Wenger ​ថា​បើ​ Olympiakos ​ភ័យ​ខ្លាច Arsenal ​​​អាច​​មាន​សង្ឃឹម


Wenger ​ថា​បើ​ Olympiakos ​ភ័យ​ខ្លាច Arsenal ​​​អាច​​មាន​សង្ឃឹម

Arsene Wenger ​អ្នកចាត់ការ​ក្រុម​ Arsenal សង្ឃឹម​ថា​​ក្រុម​របស់​លោក​ នឹង​អាច​ធ្វើ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​​របស់​ក្រិក​ Olympiacos ​ភ័យ​ស្លន់ស្លោ​ និង​អាច​​ឈ្នះ​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​បាន​​​ ​មុន​ប៉ះ​គ្នា​ក្នុង​ការ​ប្រកួត​ UEFA Champions League ​វគ្គ​សន្សំ​ពិន្ទុ​កាត់​ក្ដី​ចុង​ក្រោយ​ពូល​ F នា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

Wenger ​ថា​បើ​ Olympiakos ​ភ័យ​ខ្លាច Arsenal ​​​អាច​​មាន​សង្ឃឹម

 

​​ក្រុម​​ភ្ញៀវ​កាំភ្លើង​ធំ ត្រូវ​តែ​ឈ្នះ​ ២-០ ឡើង​ឲ្យ​ខាន​តែ​បាន​ ដើម្បី​​អាច​ឡើង​វគ្គ​បន្ត ដោយ​សារ​កាល​ជើង​ទី​១ នៅ​ Emirates Stadium ទឹក​ដី​អង់គ្លេស Olympiacos បាន​យក​ឈ្នះ​ ៣-២ និង​មាន​គម្លាត​គ្នា​​​៣​ពិន្ទុ​ក្នុង​តារាង​បច្ចុប្បន្ន។

 

​អ្នកចាត់ការ​សញ្ជាតិ​បារាំង បាន​និយាយ​នៅ​សន្និសីទកាសែត កាល​ពី​ម្សិល​មិញ​​ថា៖ “យើង​នឹង​ប៉ះ​ជាមួយ​ក្រុម​ ដែល​ពួកគេ​កំពុង​ឈរ​នៅ​ទីតាំង​មួយ​ជាប់​ទៅ​វគ្គ​បន្ទាប់​ហើយ។ ប៉ុន្តែ​​សូម​កុំ​ភ្លេច​ថា​ ពួកគេ​​ក៏​​នឹង​អាច​បាត់​បង់​អ្វីៗ​ដែល​ពួកគេ​កំពុង​មាន​ដែរ បើ​យើង​អាច​បង្កើត​ភាព​ភ័យ​ខ្លាច​ដល់​ពួកគេ”។

 

Wenger ​ថា​បើ​ Olympiakos ​ភ័យ​ខ្លាច Arsenal ​​​អាច​​មាន​សង្ឃឹម

 

“មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាប់​យើង​ គឺ​ត្រូវ​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង។ ចំពោះ​ទឹក​ចិត្ត​ យើង​ត្រូវ​តែ​ត្រៀម​គ្រប់​ស្ថានភាព និង​បញ្ចេញ​វា​ឲ្យ​ត្រូវ​ទៅ​តាម​កាលៈទេសៈ​ដែល​ជួប​ប្រទះ​ជាក់​ស្តែង។ យើង​ចង់​ធ្វើ​អ្វីៗ​​គ្រប់​បែប​យ៉ាង ដើម្បី​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន”។ បុរស​វ័យ​​៦៦​ឆ្នាំ បញ្ជាក់​បន្ថែម៕

 

ចុះ​ប្រិយ​មិត្ត​ជឿ​ថា Arsenal អាច​ស៊ី​ Olympiacos ច្រើន​គ្រាប់​ ឡើង​វគ្គ​បន្ត​បាន​ទេ?

 

-ចុចអាន៖ Mourinho ចង់ឲ្យ Arsenal ធ្លាក់​ចេញ​ពី Champions League

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc