វិធីងាយបំផុត ក្នុង​ចែក​រំលែក​វីដេអូ 4K ពី iPhone 6s ឬ iPhone 6s Plus

មិត្តអ្នកអាន ប្រហែលជាបាន​ដឹង​ច្រើន ថា iPhone 6s និង iPhone 6s Plus អាច​ថត​វីដេអូ​បាន​ដល់​កម្រិត 4K ហើយ​នៅ​ពេល​ថត វា​ក៏​ស៊ី​ទំហំ​អង្គផ្ទុក​ទិន្នន័យ​របស់ iPhone 6s និង iPhone 6s Plus ដែរ។

វិធីងាយបំផុត ក្នុង​ចែក​រំលែក​វីដេអូ 4K ពី iPhone 6s ឬ iPhone 6s Plus

កម្រិតនៃការថតវីដេអូ របស់ iPhone 6s និង​ iPhone 6s ក្នុងមួយនាទី ដោយត្រឹមកម្រិត 720HD ល្បឿន 30fps ស៊ីទំហំ 60MB, កម្រិត 1080HD ល្បឿន 30fps ស៊ីទំហំ 130MB, កម្រិត 1080HD ល្បឿន 60fps ស៊ីទំហំ 200MB និងកម្រិត 4K ស៊ីទំហំ 375MB ។

វិធីងាយបំផុត ក្នុង​ចែក​រំលែក​វីដេអូ 4K ពី iPhone 6s ឬ iPhone 6s Plus

សម្រាប់អត្ថបទនេះដែរ យើងចង់ណែនាំដល់មិត្តអ្នកអាន ឲ្យប្រើប្រាស់កម្មវិធីមួយចំនួន ដើម្បីងាយស្រួល ចែករំលែកវីដេអូ ដែលបានថតរួចនេះ ទៅកាន់ស្មាតហ្វូនដទៃ ដោយពុំចាំបាច់ដោតខ្សែផ្ទេរតាមកុំព្យូទ័រ។

  • អ្នកអាចធ្វើការចែករំលែក តាមរយៈ AirDrop ពី iPhone មួយទៅកាន់ iPhone មួយទៀត

វិធីងាយបំផុត ក្នុង​ចែក​រំលែក​វីដេអូ 4K ពី iPhone 6s ឬ iPhone 6s Plus

  • អ្នកគួរប្រើប្រាស់កម្មវិធី Google Photos, Carousel, Box Capture និង​កម្មវិធីផ្ទុក​ទិន្នន័យ​ផ្សេងៗ​ទៀតបាន ដើម្បី Upload វីដេអូ ទៅលើកម្មវិធីទាំងនោះបាន ដើម្បីងាយស្រួល​បើក​មើល​នៅ​លើស្មាតហ្វូនដទៃ។

វិធីងាយបំផុត ក្នុង​ចែក​រំលែក​វីដេអូ 4K ពី iPhone 6s ឬ iPhone 6s Plus

ចំនុចល្អមួយទៀត បន្ទាប់ពី Upload រួច អ្នកអាចលុបវីដេអូទាំងនោះ នៅលើស្មាតហ្វូនបាន ហើយ​ចាំ​ពេល​ត្រូវការ អាច​បើកមើលលើកម្មវិធីដែលអ្នកបាន Upload នោះ ដើម្បីសល់ទំហំនៅ​លើស្មាតហ្វូនរបស់​អ្នក។

  • ដោយ: Hong
  • 2:55 PM, 09 December
  • ប្រភព: iPhonehacks
  • Tag: ចំណេះដឹងទូទៅ