កម្ពុជា​៖ អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នា​​​មាន​​កំណើន​​គួរកត់សម្គាល់

កម្ពុជា​៖ អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នា​​​មាន​​កំណើន​​គួរកត់សម្គាល់

លទ្ធផល​នៃ​ការស្រាវជ្រាវ របស់​អង្គការ​សហគមន៍​ឥន្ទធនូ​កម្ពុជា ​(​រ៉ក់​) បាន​ឲ្យ​ដឹង​ថា តាម​ការធ្វើ​សម្ភាសន៍​ប្រជាពលរដ្ឋ​ខ្មែរ​សរុប​ចំនួន​ជាង ១.០០០​នាក់ នៅ​ខេត្ត​ចំនួន​១១​ក្នុង​ប្រទេស ដែល​មាន​ទាំង​ទីប្រជុំជន និង​ជនបទ បាន​បង្ហាញ​ថា ចំនួន​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​គឺ​គួរ​កត់​សម្គាល់​។​

 

កម្ពុជា​៖ អ្នក​ស្រឡាញ់​​ភេទ​ដូចគ្នា​​​មាន​​កំណើន​​គួរកត់សម្គាល់

​រូបតំណាង

 

លោក លី ពិសី ប្រធាន​ក្រុមប្រឹក្សាភិបាល​រ៉ក់​បាន​ឲ្យ​ដឹង​តាមរយៈ​របាយការណ៍​នៅ​ថ្ងៃទី​៨​ខែធ្នូ​នេះ​ថា អ្នក​បានផ្តល់​ការ​សម្ភាសន៍​ចំនួន ១ ៥៦៣​នាក់ គឺ​អ្នក​ស្រឡាញ់​ភេទ​ផ្ទុយគ្នា​មាន​ចំនួន ១ ០៨៥​នាក់​។ រីឯ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​(​ស្ត្រី​ស្រឡាញ់​ស្ត្រី និង​បុរស​ស្រឡាញ់​បុរស​អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ និង​អ្នក​ផ្លាស់ប្ដូរ​យេនឌ័រ​) មាន​ចំនួន​៤៧៨​នាក់​។​

របាយ​ការ​ណ៏​ក៏បាន​បង្ហាញ​ពី​ការរកឃើញ នូវ​លទ្ធផល​សំខាន់ៗ ដែល​ទាក់ទង​និង​កម្រិត​នៃ​ការរើសអើង ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ទទួលរង​គ្រោះ​ដែលជា​បញ្ហា​មិន​ស្តែង​ឲ្យ​ឃើញ​ជា​ចំហរ​អំពី​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ទោះ​យ៉ាងណា ការ​រកឃើញ​ខ្លះ​ក៏បាន​បង្ហាញ​ពីស​ញ្ញា​នៃ​ការទទួលស្គាល់ និង​ការ​គាំទ្រ​របស់​សហគមន៍ ទៅលើ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ប្រទេស​កម្ពុជា​ផងដែរ។

ក្រុមប្រឹក្សាភិបាល លោក លី ពិសី បាន​បញ្ជាក់​ឲ្យ​ដឹងថា ចំពោះ​ស្ថាប័ន ឬ​អ្នក​ដែល​គាំទ្រ​សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា នៅក្នុង​ប្រទេស​កម្ពុជា នឹង​អាច​ទទួលបាន​របាយ​ការ​ណ៏​លម្អិត ដែល​មាន​ប្រ​យោ​ជ​ន៏ ដល់​ការស្រាវជ្រាវ​អំពី​សិទ្ធិមនុស្ស ការព្រួយបារម្ភ​ពី​សុខភាព និង​សិទ្ធិ​ឪពុកម្តាយ​ជាដើម​។ អង្គការ​រ៉ក់​នឹង​មាន​ពី​ធី​សម្ពោធន៍​របាយ​ការណ៍​ស្រាវជ្រាវ​នេះ នៅ​ម៉ោង​៩​ដល់​១២​ព្រឹក​ថ្ងៃទី​ ១៤ ខែ ធ្នូ​ ឆ្នាំ​២០១៥ នៅ​សាលា​មធ្យមសិក្សា​គរុ​កោសល្យ​មតេយ្យ​មជ្ឈិម៕

 

ប្រភព៖ http://www.rasmeinews.com/