១ មករា ២០១៦៖ បើ​មិន​ពាក់​មួក​សុវត្ថិភាព ប្រយ័ត្ន​អស់ ១​ម៉ឺន៥ពាន់​រៀល!

១ មករា ២០១៦៖ បើ​មិន​ពាក់​មួក​សុវត្ថិភាព ប្រយ័ត្ន​អស់ ១​ម៉ឺន៥ពាន់​រៀល!

នៅ​សល់​ពេល​តែ​ជាង ៣ សប្ដាហ៍​​ ទៀត​ទេ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី នឹង​ចាប់​ផ្ដើម​ហើយ ដោយ​ការ​ផាក​ពិន័យ​នឹង​កើន​ឡើង​ទ្វេរ​ដង ក្នុង​នោះ គ្រាន់តែ​ការ​ផាក​ពិន័យ​ បទល្មើស​​មិន​ពាក់​មួក​សុវត្ថិភាព គឺ​ ១ម៉ឺន ៥ពាន់​រៀល។

 
លោក ឈួន​ វ៉ន់​ អគ្គនាយក​រង​ដឹក​ជញ្ជូន​ និង ជា​អគ្គលេខាធិការ​រង​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ បាន​ឱ្យ​ដឹង​ថា តាម​របាយការណ៍ ជន​រង​គ្រោះ​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ឆ្នាំ ២០១៤ និង ស្ថានភាព​ជាក់​ស្ដែង​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​គឺ​ក្នុង​មួយ​ថ្ងៃ​ៗ ជា​មធ្យម​មាន​មនុស្ស​ប្រមាណ​ ៦ នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ និង ៣៩ នាក់​ បាន​រង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ផ្លូវ​ថ្នល់​ក្នុង​ប្រទេស​កម្ពុជា ដែល​អ្នក​ដំណើរ​តាម​ទោចក្រយាន​យន្ត​នៅ​ក្នុង​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​។

 

១ មករា ២០១៦៖ បើ​មិន​ពាក់​មួក​សុវត្ថិភាព ប្រយ័ត្ន​អស់ ១​ម៉ឺន៥ពាន់​រៀល!
លោក ក៏​បាន​បន្ត​ទៀត​ថា ដើម្បី​បញ្ចៀស​នូវ​សោកនាដកម្ម​ទាំង​នេះ គ្រប់​គ្នា​ត្រូវ​ចូល​រួម​ក្នុង​ការ​អនុវត្ត​សកម្មភាព និង ការងារ​លើក​កម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​តាម​រយៈ ការ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការ​យក​ចិត្ត​ទុក​ដាក់​អំពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ និង សុវត្ថិភាព​របស់​សមាជិក​ក្រុម​គ្រួសារ​ ដូច​ជា​ការ​ជំរុញ​ឱ្យ​មាន​ការ​ពាក់​មួក​សុវត្ថិភាព​រៀង​រាល់​ពេល​ធ្វើ​ដំណើរ​តាម​ម៉ូតូ ទោះ​បី​ជា​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជិត​ក៏​ដោយ។


ចំណែក​អ្នក​ស្រី Mirjam Sidik ប្រធាន​នាយិកា​ប្រតិបត្តិ​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី ថ្លែង​ក្នុង​ឱកាស​ យុទ្ធនាការ​គាំ​ទ្រ​ការ​អនុវត្ត​ច្បាប់​ចំពោះ​ការ​ពាក់​មួក​សុវត្ថិភាព សម្រាប់​អ្នក​រួម​ដំណើរ​តាម​ទោចក្រយានយន្ត​ព្រម​ទាំង​កុមារ កាល​ពី​ព្រឹក​មិញ នៅ​បឋម​សិក្សា​ព្រែក​ឯង បាន​ឱ្យ​ដឹង​​ថា អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ និង​កុមារ​ដែល​ពាក់​មួក​សុវត្ថិភាព​នៅ​មាន​ចំនួន​តិច​នៅ​ឡើយ។ តាម​រយៈ​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​​នេះ ប្រទេស​កម្ពុជា​អាច​សង្គ្រោះ​ជីវិត​មនុស្ស​ និង អាច​កាត់​បន្ថយ​ការ​ខាត​បង់​ថវិកា​បាន​យ៉ាង​ច្រើន។

 

១ មករា ២០១៦៖ បើ​មិន​ពាក់​មួក​សុវត្ថិភាព ប្រយ័ត្ន​អស់ ១​ម៉ឺន៥ពាន់​រៀល!

 

អ្នក​ស្រី​បាន​បន្ត​លើក​ឡើង​ថា «ចំនួន​ទឹក​ប្រាក់​ដែល​ពិន័យ​ម្ដង អាច​សន្សំ​សំចៃ​សម្រាប់​ ទុក​ចំណាយ​ លើ​ការ​ទិញ​អង្ករ​បាន​ប្រមាណ ប្រាំ​គីឡូ អាច​សន្សំ​សម្រាប់​ទុក​ចំណាយ​​លើ​សាំ​ង បាន បួន លីត្រ​ អាច​សន្សំ​សម្រាប់​ថ្លៃ​កាត​ទូរសព្ទ​បាន​ប្រហែល បី​ដុល្លារ​កន្លះ»។ ដូច្នេះ​អ្នក​ស្រី​ លើក​ទឹក​ចិត្ត​ឱ្យ​អ្នក​បើក​បរ​ម៉ូតូ ទាំង​អ្នក​ជិះ​ពី​ក្រោយ និង កុមារ​ចូល​រួម​ពាក់​មួក​សុវត្ថិភាព​ ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ក្បាល និង សន្សំ​សំចៃ​ថវិកា​ ចំនួន មួយ​ម៉ឺន​ប្រាំ​ពាន់​រៀល។

 

១ មករា ២០១៦៖ បើ​មិន​ពាក់​មួក​សុវត្ថិភាព ប្រយ័ត្ន​អស់ ១​ម៉ឺន៥ពាន់​រៀល!

 

១ មករា ២០១៦៖ បើ​មិន​ពាក់​មួក​សុវត្ថិភាព ប្រយ័ត្ន​អស់ ១​ម៉ឺន៥ពាន់​រៀល!

 

១ មករា ២០១៦៖ បើ​មិន​ពាក់​មួក​សុវត្ថិភាព ប្រយ័ត្ន​អស់ ១​ម៉ឺន៥ពាន់​រៀល!

 

​​​​អត្ថបទ៖ ណេង ណេង