យុវជន​ខ្មែរ ៤ រូប​សាង​ភាព​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ ដណ្ដើម​ពាន​ ភាពយន្ត​ខ្នាត​ខ្លី​

យុវជន​ខ្មែរ ៤ រូប​សាង​ភាព​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ ដណ្ដើម​ពាន​ ភាពយន្ត​ខ្នាត​ខ្លី​

យុវជន​ខ្មែរ ៤ រូប​ដែល​ជា​សិស្ស​វិទ្យាល័យ​ និង​ជា​និស្សិត​ឆ្នាំ​ទី​មួយ​ បាន​សាង​ភាព​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​​នៅ​ប្រទេស​ជប៉ុន​ តាម​រយៈ​ការ​ផលិត​ភាពយន្ត​ខ្នាត​ខ្លី​​រយៈ​ពេល​បី​នាទី​ដែល​ មាន​ចំណង​ជើង​ថា «Open your mind» និង​ដណ្ដើម​បាន​ពាន​ Winner Award កាល​ពី​ថ្ងៃ​ទី​ថ្ងៃ​ទី ២២ វិច្ឆិកា​ដល់​ថ្ងៃ​ទី ១ធ្នូ​ ឆ្នាំ​២០១៥។
 

យុវជន ជា ផារិទ្ធ​វីរៈ​យុត្តិ យុវជន ផល ច័ន្ទ​ពន្លឺ យុវជន រស់ បូណា​វុធ ជា​សិស្ស​ទី​ ១២ នៃ​សាលា​ចំណេះ​ដឹង​ទូទៅ​សិង្ហបុរី និង យុវជន ធីវ សុភានិត​​ ជា​អតីត​សិស្ស​សាលា​នេះ​ដែរ​ ហើយ​សព្វ​ថ្ងៃ​ជា​និស្សិត​ឆ្នាំ​ទី​មួយ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ បាន​សហការ​គ្នា​យ៉ាង​ខ្នះខ្នែង​ អស់​រយៈ​ពេល ពីរ​សប្ដាហ៍​ក្នុង​ការ​ផលិត​វីដេអូ​នេះ​ឡើង ដោយ​បាន​ដឹង​ព័ត៌មាន​តាម​រយៈ​សេចក្ដី​ប្រកាស​របស់ ទំព័រ​ហ្វេសប៊ុគ​ក្រសួង​អប់រំ​យុវជន​និង​កីឡា លើ​ការ​ប្រកួត​ប្រជែង​វីដេអូ​ខ្នាត​ខ្លី ដែល​ហៅ​ថា «Asian international children’s​ film festival» ។

 

យុវជន​ខ្មែរ ៤ រូប​សាង​ភាព​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ ដណ្ដើម​ពាន​ ភាពយន្ត​ខ្នាត​ខ្លី​

 

អ្នក​ទាំង​បួន​​ បាន​យក​ឈ្នះ​ បេក្ខជន​ ចំនួន​ ៥៣ ក្រុម​ផ្សេង​​ទៀត​ និង​​ទទួល​បាន​ជ័យ​លាភី​លេខ​បី សម្រាប់​ការ​ជម្រុះ​ថ្នាក់ជាតិ កាល​ពី​ថ្ងៃ​ទី ៩ ខែ តុលា ឆ្នាំ ២០១៥។ មិន​បញ្ចប់​ត្រឹម​ប៉ុណ្ណេះ​ទេ ភាពយន្ត​ខ្នាត​ខ្លី «Open your mind» ត្រូវ​បាន​ជ្រើស​រើស​ សម្រាប់​ប្រកួត​ប្រជែង​ជាមួយ​នឹង​​ភាពយន្ត​របស់​បេក្ខជន​មក​ពី​ ១៥ ប្រទេស​ផ្សេង​ទៀត​ក្នុង​តំបន់​អាស៊ី។

 

ក្រោម​ការ​ជំនួយ​របស់ អង្គការ JICA និង​គ្រប់​គ្រង​ដោយ ក្រសួង​អប់រំ​យុវជន​និង​កីឡា​ រយៈ​​ពេល ១០​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន​ យុវជន​ទាំង​នេះ បាន​សាង​មុខ​មាត់​តាម​រយៈ​ការ​ដណ្ដើម​ពាន​ Winner Award នៅ​លើ​ឆាក​អន្តរជាតិ។

 

យុវជន​ខ្មែរ ៤ រូប​សាង​ភាព​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ ដណ្ដើម​ពាន​ ភាពយន្ត​ខ្នាត​ខ្លី​

 

យុវជន​ខ្មែរ ៤ រូប​សាង​ភាព​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ ដណ្ដើម​ពាន​ ភាពយន្ត​ខ្នាត​ខ្លី​

 

វិរៈយុត្តិ តំណាង​អោយ​មិត្ត​បី​នាក់​ផ្សេង​ទៀត​បាន​ថ្លែង​ថា «គ្រាន់​តែ​ដាក់​ពាក្យ​ប្រឡង​ មាន​អារម្មណ៍​ថា​ខ្លួន​ឯង​កំពុង​តែ​ទៅ​ជប៉ុន​ទៅ​ហើយ!»។ មូល​ហេតុ​ដែល​ធ្វើ​អោយ​យុវជន​ទាំង​នេះ ហ៊ាន​សង្ឃឹម​បែប​នេះ​ដោយ​សារ​ពួក​គេ​ជឿ​ជាក់​ថា ពួក​គេ​មាន​គំនិត​ច្នៃ​ប្រឌិត​ប្លែក​ពី​គេ និង​មាន​ជំនឿ​ចិត្ត​លើ​អ្វី​ដែល​ពួក​គេ​បាន​ខិត​ខំ​ធ្វើ៕

 

សូម​ទស្សនា​វីដេអូ​លំអិត ៖

 

 

យុវជន​ខ្មែរ ៤ រូប​សាង​ភាព​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ ដណ្ដើម​ពាន​ ភាពយន្ត​ខ្នាត​ខ្លី​

(លោកជំទាវបណ្ឌិត ងឿន ផល្លីនពោធិតា នាយិកា សាលាចំណេះទូទៅ សិង្ហបុរី)

សូម​ទស្សនា​វីដេអូ​ខ្លី​ «Open your mind»៖

​​​
 

 

យុវជន​ខ្មែរ ៤ រូប​សាង​ភាព​លេច​ធ្លោ​លើ​ឆាក​អន្តរជាតិ​ ដណ្ដើម​ពាន​ ភាពយន្ត​ខ្នាត​ខ្លី​

 

 អត្ថបទ៖ ណេងណេង