បើក​ម៉ូតូ​ប៉ះ​ដៃ​ច​ង្កូត​គ្នា​ដួល​របួសធ្ងន់​ទាំង​សងខាង​នៅ​ស្រុក​កោះ​ធំ

ខេត្តកណ្តាល​ ៖ បុរស​២នាក់​បាន​រង​របួសធ្ងន់​បែកក្បាល​ មុខ​បែក​មាត់ ដោយ​សារ​​​បើក​ម៉ូតូ​បញ្ច្រាសទិស​គ្នា​ទាក់​ដៃចង្កូត​បណ្តាលឱ្យ​ដួល​បោក​ផ្ទប់​ទៅ​លើ​ផ្លួ​វ​ជាតិ កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០៨ ​ធ្នូ លើ​ផ្លូវជាតិ​លេខ​២១B នៅ​ចំណុច​បង្គោល​ភ្លើង NR 36 ស្ថិត​នៅ​ក្នុងភូមិ​ព្រែក​ស៊ឹង ​ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ។

មន្ត្រី​នគរបាល​ចរាចរ ស្រុក​កោះធំ បាន​ប្រាប់ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​២​នាក់​ ​​ឈ្មោះ​ផល ភា​រ៉ា​ក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ​ មាន​ទីលំនៅ​ភូមិ​កោះទៀវ​(​ខ​) ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ​និង​​​ឈ្មោះ អឿ​ន​ទូច ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ភូមិ​ព្រែក​គង់ ឃុំ​សំពៅ​ពូន​ស្រុក​កោះធំ​។

ប្រភព​ដដែលបាន​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​ មុន​ពេល​កើតហេតុ គេ​ឃើញ​​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០១១ ព​ណ៌ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល 1N 2145  អត់​កញ្ចក់​មើល​ក្រោយ​អ្នកបើកបរអត់​ពាក់មួក​សុ​វត្ថិភាព​បើកបរ​ក្នុង​​​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ( តា​ខ្មៅ​.​ជ្រៃ​ធំ ) ខណៈមក​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ​ស៊េរី២០០៩ ព​ណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្ដាល 1J 1283​ អត់​កញ្ចក់​មើលក្រោយ អត់​ពាក់មួក​សុ​វត្ថិភាព​ដូច​គ្នា បើកបរ​បញ្ច្រាស​គ្នា​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ( ជ្រៃ​ធំ​.​តា​ខ្មៅ ) បាន​ប៉ះ​ដៃចង្កូត​គ្នា​បណ្តាល​ឱ្យ​ដួល​បោក​ខ្ទប់​ទៅ​លើ​ផ្លួ​វ​ជាតិ រង​របួសធ្ងន់​ទាំង​សងខាង បែកក្បាល​ និងមុខមាត់​។

​ភ្លាម​ៗ​នោះ​ត្រូវ​បាន​គេ​ប​ញ្ញូ​ន​ទៅ​សង្គ្រោះ​នៅ​ប្រទេសវៀតណាម​ទាំង​ពីរ​នាក់​៕