ស្លាប់​២​នាក់​នៅ​ឃុំ​ឃ្សឹ​ម សង្ស័យ​ពុល​ស្រាថ្នាំ និង​៣​នាក់​កំពុង​ជួយសង្គ្រោះ

ក្រចេះ: មនុស្ស​ចំនួន​២​នាក់​បាន​ស្លាប់ និង​៣​នាក់​ផ្សេងទៀត កំពុង​សង្គ្រោះបន្ទាន់​ហើយត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​កាល់ម៉ែត នៅ​រាជធានី​ភ្នំពេញ​ដោយសារ​ពុលស្រាថ្នាំ​។ ហេតុការណ៍​ពុល​ស្រាស ត្រាំ​សម្បកឈើ​នាងនួន​នោះ បានកើត​ឡើងកាលពី​ថ្ងៃទី​៨ ខែធ្នូ​ឆ្នាំ​២០១៥ ស្ថិតនៅ​ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។ បន្ទាប់ពីហេតុការណ៍​ពុល​សាច់​ឆ្កែ បង្ក​ឲ្យ​មាន​មនុស្ស​ចំនួន​ស្លាប់​៥​នាក់ និង​ច្រើន​នាក់ទៀត​កំពុង​សង្គ្រោះ​នៅ​ឃុំ​ស្នួល​។​

​លោក​វរសេនីយ៍ត្រី ចាន់ សុខ​គីម អធិការនគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថារហូតមកដល់​វេលា​ម៉ោង​១១​និង​៣០​នេះ​មាន​អ្នកស្លាប់​២​ហើយ ក្នុងចំណោម​ស្ត្រី៥​នាក់​ដែល​សង្ស័យថា បណ្ដាលមកពី​ពុល​ស្រាថ្នាំ ដោយឡែក​ស្ត្រី​៣​នាក់ផ្សេងទៀត​ក៏​កំពុងស្ថិត​នៅក្រោម​ការជួយ​សង្គ្រោះ​នៅ​មន្ទីរ​នៅឡើយ​ដែរ​។​

​ជនរងគ្រោះ​ទាំង​៥​នាក់ រួមមាន ទី​១-​ឈ្មោះ ប្រលុង ធឿន អាយុ​៣៤​ឆ្នាំ (​ស្រី​)​។ ទី​២ឈ្មោះ​ប្រលុង ញ៉ អាយុ ២៨​ឆ្នាំ​។ ទី​៣​ឈ្មោះ គ្រួច ស៊ី​ណែ​ត អាយុ​២៦​ឆ្នាំ​។ ទី​៤ឈ្មោះ ឡា ហើ​ស អាយុ​៣៨​ឆ្នាំ និង​ទី​៥ ឈ្មោះ រុំ មុំ អាយុ​២៧​ឆ្នាំ អ្នក​ទាំងអស់គ្នា​ជា​ភេទ​ស្រីទាំងអស់ រស់ នៅ​ភូមិ​ស្រែ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ហើយ​ក្នុងចំណោម​៥នាក់​មាន​២​នាក់​បាន​ស្លាប់ និង​៣​នាក់​កំពុង​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ​។​

​ដោយឡែក​អ្នកលក់​ស្រា​ម្នាក់​ឈ្មោះ ខ្លា លោត ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ឃុំជាមួយគ្នា បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាននគរបាល ស្រុក​ស្នួល ដើម្បី​រង់ចាំ​ធ្វើការ​សាកសួរ​អំពី​រឿងហេតុ​។​

​គួរ​បញ្ជាក់ថា ស្ត្រី​ទាំង​៥​នាក់​បាន​យក​ស្រាថ្នាំ​ត្រាំ​សម្បកឈើ​មក​ផឹក តែ​យ៉ាង​ពុំមានការបញ្ជាក់​ច្បាស់​នៅឡើយ​ទេ ដោយ​ជំហាន​ដំបូង​សមត្ថកិច្ច​ដាក់​ការសន្និដ្ឋានថា អាច​បណ្ដាលមកពី​ពុល​ស្រាថ្នាំ​។​

​ចំពោះ​វត្ថុតាង​ស្រា​ត្រាំ​ថ្នាំ​សម្បកឈើ​នាងនួន របស់​ឈ្មោះ ខ្លា លោត និង​ស្រាស ដែលផលិត​ដោយផ្ទាល់​របស់​ឈ្មោះ អិន តឿ​ត សមត្ថកិច្ច​ដកហូតយក​មក​រក្សា​ទុកជាបណ្ដោះអាសន្ន ដើម្បី​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​។​ខណៈ​ម៉ោង​នេះ អ្នកដែល​លក់​ស្រា​ក៏បាន​ស្លាប់​ដែរ​៕​R

ស្លាប់​២​នាក់​នៅ​ឃុំ​ឃ្សឹ​ម សង្ស័យ​ពុល​ស្រាថ្នាំ និង​៣​នាក់​កំពុង​ជួយសង្គ្រោះ

ស្លាប់​២​នាក់​នៅ​ឃុំ​ឃ្សឹ​ម សង្ស័យ​ពុល​ស្រាថ្នាំ និង​៣​នាក់​កំពុង​ជួយសង្គ្រោះ