ប៉ូលិស​ខេត្តតាកែវ បញ្ជូន​ជនសង្ស័យ ២​នាក់ ទៅ​តុលាការ ពាក់​ព​ន្ធ័​ករណី​លួច​ទូរ​សព្ទ័

តាកែវ: ជនសង្ស័យ​ចំនួន ២​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ កាលពី​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​លួច​ទូរស័ព្ទ​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ២០ និង​២០​នាទី ស្ថិតនៅ​ក្នុងភូមិ ជ្រោយ​ស្លែង ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ ខេត្តតាកែវ​។​

​លោក យ៉ុ​គ សារ៉ាត់ អធិការ​ស្រុក​គីរីវង់​បានអោយដឹងថា ជនសង្ស័យ​ទាំង​២​នាក់ រួមមាន ឈ្មោះ ជ័យ មរកត ភេទ​ប្រុស  អាយុ ២០​ឆ្នាំ  រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ចំណែក​ម្នាក់ទៀត​ឈ្មោះ យ៉ែម ថា​ន់​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ  រស់នៅ​ភូមិ ផ្សារ ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ  បាន​ជិះ​ម៉ូតូឌុប​គ្នា ដោយ​ឈ្មោះ យ៉ែម ថា​ន់ ជា​អ្នក​ឌុប​ធ្វើ​សកម្មភាព​ចូលទៅក្នុង​ផ្ទះ​របស់​ជន​រងគ្រោះ ឈ្មោះ គន់​លី ពង្ស ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ  និង​បាន​លួច​ទូរ​សព្ទ័​ដៃ​មួយគ្រឿង​ម៉ាក L G រួច​គេចខ្លួនបាត់ ។
 
​ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ កំលាំង​សមត្ថកិច្ច​បានធ្វើការ​ស្រោ​វ​ជ្រាវ រហូត​ឈានទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់​តែម្តង​។ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាពថា ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​ចូលទៅក្នុង​ផ្ទះ​របស់​ជន​រងគ្រោះ លួច​យក​ទូរ​សព្ទ័​ពិតប្រាកដ​មែន​៕​

ប៉ូលិស​ខេត្តតាកែវ បញ្ជូន​ជនសង្ស័យ ២​នាក់ ទៅ​តុលាការ ពាក់​ព​ន្ធ័​ករណី​លួច​ទូរ​សព្ទ័