នាយ​នគរបាល​ក្រសួងមហាផ្ទៃ ចំនួន ១៦​រូប ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ផ្កាយ​មួយ ដល់​ផ្កាយ ៤

ភ្នំពេញ: នាយ​នគរបាល​ក្រសួងមហាផ្ទៃ ចំនួន ១៦​រូប ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) ទៅដល់​ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ (​ផ្កាយ​៤) និង​មន្ត្រី ៣៩​រូប​ផ្សេងទៀត ត្រូវ​ប្រកាស​មុខតំណែង ជា​អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នៃ​ក្រសួងមហាផ្ទៃ​។

​ពិធី​បំពាក់ស័ក្តិ និង​ប្រកាស​មុខតំណែង​នោះ បានធ្វើ​ឡើង ក្រោម​អធិបតីភាពលោក ឯម សំអាន រដ្ឋលេខាធិការ​​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​៩ ខែធ្នូ​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​នាយ​នគរបាល នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវបាន​ដំឡើង​ឋានន្តរស័ក្តិ ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី (​ផ្កាយ​១) មាន ១ រូប គឺ លោក ញ៉ែម ចំណាន អនុប្រធាននាយកដ្ឋាន​សវនកម្ម​។

ចំណែក​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ មាន​ចំនួន ១៣​រូប​៖
១.​លោក ម៉ែន សូ​រិ​យន់ អគ្គនាយករង​សវនកម្ម​ផ្ទៃក្នុង​
២.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆាង សុវណ្ណារិទ្ធ អគ្គនាយករង​សវនកម្ម​ផ្ទៃក្នុង​
៣.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទៀ តារា​សាត អគ្គនាយករង​សវនកម្ម​ផ្ទៃក្នុង​
៤.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុក សារ៉េត អគ្គនាយករង​សវនកម្ម​ផ្ទៃក្នុង​
៥.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សា​ឯម សាវុធ ប្រធាន​លេខាធិការដ្ឋាន​កិច្ចការ​ប្រឹក្សា និង​ជំនួយការ​
៦.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហោ សំអាត ប្រធាន​នាយកដ្ឋាន​ព័ត៌មានវិទ្យា​
៧.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​
៨.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​
៩.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី កែវ ពិសី ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​
១០.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សារុន ចាន់​ធី ស្នងការ​នគរបាល​ខេត្ត​ពោធិ​សា​តិ៍​
១១.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្តកំពង់ចាម​
១២.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុក សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ​
១៣.​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង​

ថ្នាក់​នាយ​ឧ​ត្ត​ម​សេនីយ៍ មាន​ចំនួន ២​រូប​៖
១.​ឯកឧត្តម​សេនីយ៍​ឯក ឈឹម ជួន អនុរដ្ឋលេខាធិការ​
២.​ឯកឧត្តម​សេនីយ៍​ឯក ធឹ​ម សុ​ផា អគ្គនាយក​សវនកម្ម​ផ្ទៃក្នុង​៕​

នាយ​នគរបាល​ក្រសួងមហាផ្ទៃ ចំនួន ១៦​រូប ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ ផ្កាយ​មួយ ដល់​ផ្កាយ ៤