កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ ចេញ​ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​

កណ្តាល: កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ បានចេញ​ល្បាត បាន​ជួប​និង​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ពីបទ រក្សាទុក​នូវ​សារធាតុ​ញៀន​ខុសច្បាប់​។​ការឃាត់ខ្លួន​​នេះ​បាន​ធ្វើឡើង​កាលពី​វេលា​ម៉ោង ជាង​១២​រំលងអធ្រាត្រ ចូល​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្លូវ​១១០ ភូមិថ្មី សង្កាត់​តាខ្មៅ​ក្រុង​តាខ្មៅ​។​

ជនសង្ស័យ​២​នាក់​ដែល​ឃាត់ខ្លួន​១-​ឈ្មោះ ហេង បូរី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​មុខរបរ​មិនពិតប្រាកដ​។​២-​ឈ្មោះ ជា វណ្ណៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​អ្នក​ទាំង​២ រស់នៅ​ភូមិ​ពោធ​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង មុខរបរ​មិន​ពិតប្រាកដ​។​

​ក្នុងនោះ​វត្ថុតាង​ចាប់យក​៖​ក្រាម​ពណ៌​ស​ថ្លា​ជា​សារធាតុ​ញៀន​១​កញ្ចប់​តូច​-​ម៉ូតូ​១​គ្រឿងម៉ាក ហុងដា សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​២០១៥ ស្លាក​លេខ​ភ្នំពេញ​1H-1966​។​

​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ខាងលើ​គឺ កម្លាំង អន្តរាគមន៍​ក្រុង​តាខ្មៅបានចេញ​ល្បាត បាន​ជួប​និង​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​រួច​បាន​ឆែកឆេរ​ក​ឃើញ​វត្ថុតាង​ខាងលើ​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​បាន​ទិញ​ថ្នាំញៀន មកពី​ម្តុំ​ឡឥដ្ឋចាក់អង្រែ​ក្រោម ដើម្បី​យកទៅ​ប្រើប្រាស់​ផ្ទាល់ខ្លួន​៕​R

កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ ចេញ​ល្បាត​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​