សម្តេច ហេង សំរិន ក្លាយជា​ប្រធានសភា​តំបន់​អាស៊ី ជាមួយ​ក្តី​សង្ឃឹមថា​កិច្ចសហការ​ជិតស្និទ្ធ​រវាង​សមាជិក​អេ​ភី​អេ និង​ក្លាយជា​រតនៈសម្បត្តិ​

ភ្នំពេញ: សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ​នេះ បាន​ក្លាយជា​ប្រធានសភា​តំបន់​អាស៊ី ខណៈដែល​សភា​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​មហាសន្និបាត​លើក​ទី​៨ សភា​តំបន់​អាស៊ី នៅពេលនេះ​។ ពិធី​ប្រគល់​តួនាទី​ប្រធានសភា​តំបន់​អាស៊ី​ជូន​សម្តេច  បាន​ប្រារព្ធ​ធ្វើ​នៅក្នុង​កិច្ចប្រជុំពេញអង្គ​របស់​មហាសន្និបាត​សភា​តំបន់​អាស៊ី លើក​ទី​៨ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ និង​រ៉េស៊ីដង់​។​

​សម្តេច​បានទទួល​តួនាទី​ជា​ប្រធានសភា​តំបន់​អាស៊ី ពី លោក​មី​យ៉ាន រ៉ា​សា រ៉ា​ប៉ានី ប្រធានព្រឹទ្ធសភា នៃ សាធារណរដ្ឋ​ប៉ា​គី​ស្ថាន និង​ដែល​បាន​ធ្វើជា ប្រធានសភា​តំបន់​អាស៊ី (APA)​ចំនួន​២​ឆ្នាំ​មកហើយ​។ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នឹង​ក្លាយជា​ប្រធាន​ដឹកនាំ​ស្ថាប័ន នីតិប្បញ្ញត្តិ​តំបន់​អាស៊ី​នេះ រយះពេល​២​ឆ្នាំ ក្នុង​មួយ​អាណត្តិ​គឺ​នៅ​ឆ្នាំ​២០១៥ និង​ឆ្នាំ​២០១៦​។​

​នៅក្នុង​ពិធី ផ្ទេរ​និង ទទួល​ញញួរ ជា​និមិត្តរូប នៃ​ប្រជាជាតិ​អាស៊ី និង​ការ​ផ្ទេរតំណែង​ប្រធាន​អេ​ភី​អេ ដែលមាន​សំឡេង​ទះដៃ​អបអរសាទរ កងរំពង​នោះ ឯកឧត្ដម មី​យ៉ាន រ៉ា​សា រ៉ា​ប៉ានី ប្រធានព្រឹទ្ធសភា នៃ​សាធារណរដ្ឋ​ប៉ា​គី​ស្ថាន និង​ដែលជា​ប្រធានសភា​តំបន់​អាស៊ី ពីរ​ឆ្នាំ​មកហើយ បាន​មានប្រសាសន៍ គាំទ្រ​ចំពោះ​ការទទួល​តំណែង​ជា​ប្រធានសភា​តំបន់​អាស៊ី​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន នៅពេលនេះ​។ ឯកឧត្តម​មានសង្ឃឹម​ថា សម្តេច​នឹង​ដឹកនាំ​ស្ថាប័ន​នេះ ទទួលបាន​ជោគជ័យ បន្ត​ពី​ឯកឧត្តម ហើយនឹង​ធ្វើ​ឲ្យ​តួនាទី​អេ​ភី​អេ កាន់តែ​សំខាន់ ក្នុង​ការរក​សុខសន្តិភាព ជួន​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​។​

​លោក មី​យ៉ាន រ៉ា​សា រ៉ា​ប៉ានី បាន​គួសបញ្ជាក់​ថា ឯកឧត្តម និង​សមាជិក​អេ​ភី​អេ​ទាំងអស់ នឹង​គោរព​ការដឹកនាំ និង​ការសម្រេចចិត្ត​របស់ សម្តេច​អគ្គ​មហា​ពញា​ចក្រី ក្នុងឋានៈ​ជា​ប្រធាន​អេ ភី​អេ​ចាប់ពីពេលនេះ​ទៅ​។​

​បន្ទាប់ពី​ការទទួល​ញញួរ រួចមក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍ ទៅកាន់​មហាសន្និបាត​ថា​“​ក្នុងនាម​ប្រជាជន​កម្ពុជា ខ្ញុំ​មាន​កិត្តិយស​សេចក្តី​រីករាយ និង​មោទនភាព​ទទួល​រាប់​រង​ជា​ប្រធាន ដឹកនាំ​មហាសន្និបាត​លើក​ទី​៨ និង​ជា​ប្រធាន​អេ​ភី​អេស​ម្រា​ប់​អាណត្តិ​ឆ្នាំ​២០១៥ និង ឆ្នាំ​២០១៦” ។​

​សម្តេច​មានប្រសាសន៍​ប​ន្ត​ថា “ ខ្ញុំ​ពេញចិត្ត​ទទួលយក​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ និង​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា នឹង​ទទួលបាន​កិច្ចសហការ​ល្អ​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ដំណើរការ​របស់​អេ​ភី​អេ​នេះ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​សមាហរណកម្ម​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ស្ថាប័ន​នីតិប្រតិបត្តិ​ក្នុង​តំបន់​។​

​សម្តេច​ប្រធានសភា​តំបន់​អាស៊ី បាន​គូសបញ្ជាក់ថា នេះ​ជាម​ហា​កិ​ត្ដិ​យស​សម្រាប់​សភា   រាជរដ្ឋាភិបាល  និង​ប្រជាជន​កម្ពុជា ក្នុងការ​ទទួល​ញញួរ ដែលជា​និមិត្តរូប នៃ​តំណាង​ប្រជាជាតិ​អាស៊ី​ទាំងមូល​។ ជាមួយគ្នានេះ ការគាំទ្រ​ពី​សំណាក់​ប្រទេស​ជា​សមាជិក​ទាំងអស់ ជា​កត្តា​នាំមក​នូវ​ភាពជោគជ័យ​នៃ​បំណងប្រាថ្នា​ដ៏​ខ្ពង់ខ្ពស់​របស់​អេ​ភី​អេ​។ “​ខ្ញុំ​សង្ឃឹមថា ក្នុង​ស្មារតី​កិច្ចសហការ​ជិតស្និទ្ធ​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី មហាសន្និបាត​របស់​យើង នឹង​នាំមក​នូវ​សាម​គី្គ​ភាព ភាតរភាព​ក្នុង​រង្វង់​មហា​គ្រួសារ​សភា​អាស៊ី ដែលជា​រតនៈសម្បត្តិ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ភាព សុខដុម​រម្យ​នា​នៃ​ប្រជាជាតិ​អាស៊ី​យើង​”​។​

​សូមបញ្ជាក់ថា តាម​ធម្មនុញ្ញ​និង​បទបញ្ជ​ផ្ទៃក្នុង​របស់​សភា តំបន់​អាស៊ី បាន​កំណត់ថា ប្រធាន​ភា​តំបន់​អាស៊ី ត្រូវបាន​ជ្រើសរើស​ពី​ចំណោម ប្រធានសភា នៃ​សភា​ជា​សមាជិក សម្រាប់​អាណត្តិ​២​ឆ្នាំ ដោយ​ការអបអរសាទរ ឬ​ដោយ​ការបោះឆ្នោត ដែល​ទទួលបាន​ការគាំទ្រ ពី​សំឡេង​ភាគច្រើន​នៃ​គណៈប្រតិភូ​ដែល​ចូលរួម នៅក្នុង​សម័យប្រជុំ​ដំបូង នៃ​មហាសន្និបាត​៕​

សម្តេច ហេង សំរិន ក្លាយជា​ប្រធានសភា​តំបន់​អាស៊ី ជាមួយ​ក្តី​សង្ឃឹមថា​កិច្ចសហការ​ជិតស្និទ្ធ​រវាង​សមាជិក​អេ​ភី​អេ និង​ក្លាយជា​រតនៈសម្បត្តិ​

សម្តេច ហេង សំរិន ក្លាយជា​ប្រធានសភា​តំបន់​អាស៊ី ជាមួយ​ក្តី​សង្ឃឹមថា​កិច្ចសហការ​ជិតស្និទ្ធ​រវាង​សមាជិក​អេ​ភី​អេ និង​ក្លាយជា​រតនៈសម្បត្តិ​

សម្តេច ហេង សំរិន ក្លាយជា​ប្រធានសភា​តំបន់​អាស៊ី ជាមួយ​ក្តី​សង្ឃឹមថា​កិច្ចសហការ​ជិតស្និទ្ធ​រវាង​សមាជិក​អេ​ភី​អេ និង​ក្លាយជា​រតនៈសម្បត្តិ​

សម្តេច ហេង សំរិន ក្លាយជា​ប្រធានសភា​តំបន់​អាស៊ី ជាមួយ​ក្តី​សង្ឃឹមថា​កិច្ចសហការ​ជិតស្និទ្ធ​រវាង​សមាជិក​អេ​ភី​អេ និង​ក្លាយជា​រតនៈសម្បត្តិ​