លោក ហ៊ុន សែន ថា កម្ពុជា​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ក្រុម​ភេរវកម្ម​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា បើទោះជា​កម្ពុជា​មិនមែនជា​គោលដៅ​របស់​ពួក ISIS ក៏ដោយ តែ​កម្ពុជា​ក៏ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ក្រុម​ភេរវកម្ម​នេះ​។ លោក ហ៊ុន សែន ថ្លែង​បែបនេះ​នៅក្នុង​កិច្ចប្រជុំសភា​តំបន់​អាស៊ី​(APA)​ដែល​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​នេះ​។​

​នៅ​ចំពោះមុខ​សមាជិកសភា​តំបន់​អាស៊ី​ជាង​២០​ប្រទេស​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកយក​ការវាយប្រហារ​របស់​ក្រុម​អាយ​ស៊ី​ស មក​និយាយ​ក្នុង​មហា​សន្និបាតសភា​តំបន់​អាស៊ី​(APA)​។​លោក​ថា ការវាយប្រហារ​របស់​ក្រុម​ISIS បាន​រាលដាល​មកដល់​អឺរ៉ុប​និង​សហរដ្ឋអាមេរិក ហើយក៏​ជា​បញ្ហា​ធំ​ដោយបាន​គំរាមកំហែង​ដល់​ពិភពលោក ដែល​អាច​វាយប្រហា​មក​ដល់​តំបន់​ផ្សេងៗ​ដែរ។ ដូច្នេះសម្រាប់លោក ហ៊ុន សែន ​កម្ពុជា​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ចំពោះ​ក្រុម​ភេរវកម្ម​នេះ បើទោះជា​កម្ពុជា​មិនមែនជា​គោលដៅ​របស់​ពួក​អាយ​ស៊ី​ស (ISIS) ក៏ដោយ​។​

​ថ្លែង​ចំពោះមុខ​តំណាងសមាជិកសភា​ទាំងនោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​សូម្បីតែ តំណាង​អង្គការសហប្រជាជាតិ​បាន​ចូល​មកជួប​ខ្ញុំ  ខ្ញុំ​បាន​និយាយថា​បើទោះជា​គេ​និយាយថា ប្រទេស​កម្ពុជា​មិនមាន​ពួក​អាយ​ស៊ី​ស​ចូលមក​ដល់ ក៏​ប៉​ន្តែ​កម្ពុជា​មិនត្រូវ​ភ្លេចខ្លួន គេ​អាច​វាយ​នៅ​ប្រទេស​ដទៃ​នៅក្នុង​តំបន់​យើង ​គេ​យក​កម្ពុជា​ធ្វើជា​តំបន់​សុវត្ថិភាព​វាយប្រហារ​ក៏​ថា​បាន ដូច្នេះ​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជាមុន​នឹង​បញ្ហា​នេះ​»​។​

​លោក ហ៊ុន សែន បានបញ្ជាក់ ការដែល​លោក​ឆ្លៀត​យក​បញ្ហា​ពួក​អាយ​ស៊ី​ស មក​អត្ថាធិប្បាយ​ក្នុង​បរិបទ​នៃ​កិច្ចប្រជុំ​ គឺ​ដោយសារតែ​បញ្ហា​នេះ ក៏​ស្ថិតនៅក្នុង​ប្រធានបទ​នៃ​កិច្ចប្រជុំ​មហាសន្និបាត​ដែរ ។ លោក ហ៊ុន សែន ក៏បាន​រំលឹក​ពី​កិច្ចសន្ទនា​រវាង​លោក ជាមួយ​លោក អូ​បា​ម៉ា ប្រធានាធិបតី​អាមេរិក នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​សហរដ្ឋអាមេរិក​នៅ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី​២១​ខែវិច្ឆិកា កន្លងមក អំពី​បញ្ហា​ទប់ស្កាត់​ការ​សាយ​ភាយ​របស់​ក្រុម​ភេរវជន​ទាំងនេះ​ក្នុង​តំបន់​ផ្សេងៗ​ទៀត​ដែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៣ ខែតុលា​កន្លងមក ក្រុម​ភេរ​វជន​ISIS បាន​វាយប្រហារ​នៅក្នុង​ប្រទេស​បារាំង ដែល​បាន​បណ្ដាល​ឲ្យមានមនុស្សស្លាប់​ប្រមាណ​១២៩​នាក់ និង​រងរបួស​​ជាង​៣០០​នាក់​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​