រថយន្ត​ដឹកឈើ​មួយគ្រឿង​ត្រូវ​លោក​ផ្កាយ​១​រត់ការ​ដោះលែង​ទាំ​យប់ ក្រោយ​សមត្ថកិច្ច​ឃាត់​បាន​មួយ​ដង្ហើមចង្រិត

​ខេត្តពោធិ៍សាត់​៖​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា រថយន្ត​ម៉ាក​LONGFENG ពណ៌​ត្រេអ៊ី​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ 01RCAF3-4776 ត្រូវបាន​កម្លាំងចម្រុះ​បង្ក្រាប​កាលពី​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥នោះ គេ​ឃើញ​ទាហាន​ពាក់​ផ្កាយ​១​ម្នាក់ ដោយមាន​ការអន្ដរាគមន៍​ពី​អ្នកធំ​នៅ​ខេត្តពោធិ៍សាត់​ផង​នោះ បាន​រត់ការ​ដោះលែង​ហើយ កាលពី​ម៉ោង​ប្រមាណ​ជាង​៧​ថ្ងៃខែដដែល ដោយមាន​ការសង្ស័យ​ថ្នូរ​នឹង​លាភសក្ការៈ​ដ៏​សន្ធឹកសន្ធាប់ បានជា​ពួកគេ​ហ៊ាន​រំលោភ​នឹង​ផ្លូវច្បាប់​បែបនេះ​។ ម្យ៉ាងទៀត មធ្យោបាយ​ដឹកជញ្ជូន​ជា​រថយន្ដ​ដឹក​ក្រុមយុវជន​ស្ម័គ្រចិត្ត​វាស់វែង​ដីធ្លី ជូន​ប្រជាពលរដ្ឋ​របស់ សម្ដេច​តេ​ជោ និង​ជន​ប្រព្រឹត្ត​សុទ្ធ​ជា​កងកម្លាំងប្រដាប់អាវុធ ។ 

 ពាក់ព័ន្ធ​នឹង​ប្រភព​លើកឡើង​ខាងលើនេះ អ្នកកាសែត​សុំ​ការពន្យល់​ពី​លោក ទុង ធី​រម្យ នាយរង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ ខាងត្បូង​បឹង​ទន្លេសាប និង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ (​ជា​បណ្ដោះអាសន្ន​) មិនបាន​ទេ​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥​នេះ ដោយ​ទូរស័ព្ទ​របស់លោក តេ​ចូល​គ្មាន​អ្នកទទួល ។​

  គួររំលឹកថា រថយន្ត​ម៉ាក LONG FENG ពណ៌​ត្រេអ៊ី ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​01 RCAF 3-4776 ត្រូវបាន​កម្លាំងចម្រុះ​បង្ក្រាប​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​ព្រលឹម​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៥ ដោយ​រថយន្ត​ខាងលើនេះ ដឹកឈើ​ប្រណិត រួមទាំង​ឃាត់​អ្នកបើកបរ និង​អ្នករួមដំណើរ​។ 

 ក្រោយ​ចាប់​ឃាត់​រថយន្ត​ដឹកឈើ​ប្រណីត រួមទាំង​អ្នកបើកបរ ត្រូវបាន​កម្លាំង​អូស​យកមក​បំពេញ​សំណុំបែបបទ​តាម​នីតិវិធី នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ហើយ​បាន​បញ្ជូនមក​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្ត​នៅ​រសៀល​ថ្ងៃ​ដដែល ។ 

 ប្រភព​ពត៌មាន​ពី​មន្ដ្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា រថយន្ត​ដឹកឈើ​ប្រណិត​ខាងលើ​ត្រូវបាន​បង្ក្រាប ជា​ប្រភេទ​ឈើ​ធ្នង់​មុខកាត់​ធំៗ មាន​ចំនួន ៤៥​ដុំ ស្មើនឹង ៧.៦០២​ម៉ែត្រគូប រួមទាំង​ឃាត់ខ្លួន​អ្នកបើកបរ និង​អ្នករួមដំណើរ ទី​១-​ឈ្មោះ អាន រ៉េ​ម ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ យោធា អត្ដ​លេខ 229945 ឋានន្ដរស័ក្ដិ ពលបាលទោ ទី​២-​ឈ្មោះ អ៊ុ​ល សុធា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មុខរបរ យោធា អត្ដ​លេខ 229979 ឋានន្ដរស័ក្ដិ នាយចំណង់ អ្នក​ទាំងពីរ​នៅ​អង្គភាព​កងពលតូច​ដឹកជញ្ជូន​លេខ 99 ។ ប្រភព​បន្ដថា វត្ថុតាង​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ រថយន្ដ​រួមទាំង​មនុស្ស​ត្រូវបាន​បញ្ជូនមក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តពោធិ៍សាត់ ។ ឈើ​ប្រណីត​ខាងលើនេះ ត្រូវបាន​គេ​ដឹងថា​ដឹក​ចេញពី​ភូមិ​ក្សេត្រ​បូរី ឃុំ​ស​ន្ទ្រែ ស្រុក​ភ្នំក្រវាញ ជាច្រើន​ជើង​មកហើយ ទើបតែ​បែកការ​ជាប់អន្ទាក់​រប​ស់​សមត្ថកិច្ច​ពេលនេះ​៕ 

រថយន្ត​ដឹកឈើ​មួយគ្រឿង​ត្រូវ​លោក​ផ្កាយ​១​រត់ការ​ដោះលែង​ទាំ​យប់ ក្រោយ​សមត្ថកិច្ច​ឃាត់​បាន​មួយ​ដង្ហើមចង្រិត
រថយន្ត​ដឹកឈើ​មួយគ្រឿង​ត្រូវ​លោក​ផ្កាយ​១​រត់ការ​ដោះលែង​ទាំ​យប់ ក្រោយ​សមត្ថកិច្ច​ឃាត់​បាន​មួយ​ដង្ហើមចង្រិត
រថយន្ត​ដឹកឈើ​មួយគ្រឿង​ត្រូវ​លោក​ផ្កាយ​១​រត់ការ​ដោះលែង​ទាំ​យប់ ក្រោយ​សមត្ថកិច្ច​ឃាត់​បាន​មួយ​ដង្ហើមចង្រិត