​ស្ត្រី​ខូច​សតិ​ខឹង​ប្តី​នាំ​កូន​ចុះចេញពី​ផ្ទះ ប៉ុនប៉ង​ដុត​ផ្ទះ​បងថ្លៃ​ចោល

រាជធានី​ភ្នំពេញ​៖​ស្ត្រី​វ័យ​អាយុ​៣៥​ឆ្នាំ​ម្នាក់​បាន​កាន់​ដប​សាំង​ដើរទៅ​ផ្ទះ​បងថ្លៃ ក្នុង​បំណង​ដុត​ផ្ទះ​បងថ្លៃ​ចោល ខណៈ​ខឹង​ប្តី​និង​កូន​រត់ចោល​ផ្ទះ​មក ស្នាក់នៅ​ជាមួយ​បងថ្លៃខ្លួន បន្ទាប់ពី​មាន​ជម្លោះ និង​គ្នា​មិនចេះចប់​មិនចេះហើយ​នាពេល​កន្លងមក​នោះ​។ ហេតុការណ៍​ភ្ញាក់ផ្អើល នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ នៅ​ផ្លូវ​បេតុង​ក្រុម​១២​ភូមិ​មិត្តភាព​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ 

​    ​ស្ត្រី​រូបនេះ ឈ្មោះ ស៊ឹម មនោ​រម្យ ហៅ​ភ​ក្រ័ អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​តុ​ក្នុង​ហាង​ស្នាក់​នៅផ្ទះ​លេខ​៩៧៧ ផ្លូវ​រថភ្លើង ក្រុម​១០​ភូមិ​បឹង​សាឡាង​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ ៕

​ស្ត្រី​ខូច​សតិ​ខឹង​ប្តី​នាំ​កូន​ចុះចេញពី​ផ្ទះ ប៉ុនប៉ង​ដុត​ផ្ទះ​បងថ្លៃ​ចោល
​ស្ត្រី​ខូច​សតិ​ខឹង​ប្តី​នាំ​កូន​ចុះចេញពី​ផ្ទះ ប៉ុនប៉ង​ដុត​ផ្ទះ​បងថ្លៃ​ចោល