អាជ្ញាធរជាតិអាវុធ គីមីផ្សព្វផ្សាយច្បាប់ ការហាមឃាត់ ការផលិត អាវុធបញ្រ្ជាប ដល់មន្ដ្រីក្រោម ឱវាទក្រសួងការពារជាតិ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ឯកបណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការ រងអាជ្ញាធរជាតិ អាវុធគីមី ជាតំណាងលោកឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង ការពារជាតិ លោក ទៀ បាញ់ និងលោក នាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ អាជ្ញាធរអាវុធគីមី នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ បានផ្សព្វផ្សាយ ច្បាប់ស្ដីពី ការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធ ជីវសាស្ដ្រ និងអាវុធវិទ្យុសកម្ម ដល់នាយទាហាន មកពីស្ថាប័ន កងឯកភាពចំណុះក្រសួង ការពារជាតិ ៣០០នាក់ នៅសាលប្រជុំ ក្រសួងការពារជាតិ។

ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ ឯកបណ្ឌិត ហេង វុទ្ធី បានសម្ដែងនូវក្ដី សោមនស្សរីករាយបំផុត ដែលបានចូលរួម ក្នុងពិធីធ្វើបទបង្ហាញ ច្បាប់ស្ដីពី អាវុធមហាប្រល័យ ដែលបាន និងកំពុងក្លាយ ជាបញ្ហាប្រឈម និងក្ដីបារម្ភយ៉ាងខ្លាំង របស់មនុស្សជាតិ លើពិភពលោក ។

លោកឧត្ដមសេនីយ៍ឯក បានមានប្រសាសន៍ថា ការផ្សព្វផ្សាយ ពីក្របខ័ណ្ឌ ច្បាប់សម្រាប់ ហាមឃាត់អាវុធ មហាប្រល័យ ការចែករំលែក ដកពិសោធន៍ ពាក់ព័ន្ធនឹងបញ្ហានានា ដើម្បីឱ្យបានយល់ជ្រួត ជ្រាបស៊ីជម្រៅ ចំពោះនាយ និងពលទាហាន ក្នុងការអនុ វត្ដតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយ ប្រសិទ្ធភាពខ្ពស់ សន្ដិសុខ សុវត្ថិភាព សម្រាប់ការរស់ នៅជូនប្រជាពលរដ្ឋ ក៏ដូចជាអនុវត្ដតាម ផែនការណែនាំគោល នយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា បង្ការទប់ស្កាត់គ្រោះថ្នាក់បង្កឡើងដោយ គ្រោះធម្មជាតិ ទឹកជំនន់ រញ្ជួយដី រលក ស៊ូណាមិ ព្យុះ គ្រោះថ្នាក់ចរាចរណ៍។ 

លោកបណ្ឌិត ហេង វុទ្ធី បានថ្លែង អំណរគុណចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំប្រទេសយើង ពិសេសសម្ដេច តេជោ សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណា ចក្រកម្ពុជា ដោយទទួលបានសញ្ញាបត្រ បណ្ឌិតកិត្ដិយស ភាពជាអ្នកដឹកនាំឆ្នើម ពីសាកលវិទ្យាល័យKIM KUNWING ពីប្រទេសម៉ាឡេស៊ី ប្រកបដោយគតិ បណ្ឌិត ក្នុងការដឹកនាំនិងមានវិជ្ជាជីវៈ ពិតប្រាកដ ។

គួររំលឹកផងដែរថា បទឧទ្ទេសនាម រយៈពេល១ព្រឹក បានផ្ដោតសំខាន់លើការ រៀបចំគោលនយោបាយ ចិត្ដសាស្ដ្រ សកម្មភាពក្នុងការទប់ស្កាត់ ការរីកសាយភាយ អាវុធមហាប្រល័យលោក ដែលទាក់ទង នឹងការផលិតអាវុធគីមីពីបណ្ដា ប្រទេសមហាអំណាច មួយចំនួន ។ ប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានា ក្នុងតំបន់និងលើ ពិភពលោកសុទ្ធតែមានបំណងដូចៗគ្នា ប្រឆាំង និងទប់ស្កាត់នូវគ្រោះមហន្ដរាយ និងបង្ក្រាបរាល់ អំពើភេរវកម្មរក្សាស្ថិរ ភាពសង្គមជូនពលរដ្ឋ និងប្រទេសជាតិ ពោល គឺចង់បានសង្គមមួយ តំបន់មួយ ប្រទេសមួយរួចចាកផុតពីសង្គ្រាម និងវិនាសកម្មទាំងនោះ ៕

អាជ្ញាធរជាតិអាវុធ គីមីផ្សព្វផ្សាយច្បាប់ ការហាមឃាត់ ការផលិត អាវុធបញ្រ្ជាប ដល់មន្ដ្រីក្រោម ឱវាទក្រសួងការពារជាតិ

អាជ្ញាធរជាតិអាវុធ គីមីផ្សព្វផ្សាយច្បាប់ ការហាមឃាត់ ការផលិត អាវុធបញ្រ្ជាប ដល់មន្ដ្រីក្រោម ឱវាទក្រសួងការពារជាតិ