កីឡាករ ឈឹម ចាន់សុភ័ក្រ្ត ជួយឲ្យក្រុម ស.ស.យ.ក ក្រសួងមហាផ្ទៃ ឡើងវគ្គ ១/៨ពាន Soccer League

ភ្នំពេញ៖ ក្រុមបាល់ទាត់ ស.ស.យ.ក ក្រសួងមហាផ្ទៃបានឡើង ទៅបង្ហាញបន្តទៀត វគ្គ១/៨ (១៦ក្រុម) នៅពូល “ឆ” បន្ទាប់ពីបានយកឈ្នះ ក្រុមបាល់ទាត់ រ៉ូលលីង សូរិយា ក្នុងលទ្ធផល ៣ទល់០ ក្នុងព្រឹត្តិការណ៍ នៃការប្រកួត ពានរង្វាន់បាល់ទាត់ Soccer League 2015 លើកទី៣ ដែលរៀបចំឡើង ដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នាថ្ងៃពុធ ទី៩ ខែឆ្នូ ឆ្នាំ២០១៥ នេះនៅទីលានបាល់ទាត់វេស្ទើន។

ក្នុងតង់ទី១ ក្រុមទំាង ២ ធ្វើការសម្រុកគ្នា ទៅវិញទៅមកយ៉ាងខ្លាំង ប៉ុន្តែគ្មានក្រុមណាមួយ មានឳកាសស៊ុត បញ្ចូលទីខាងណាឡើយ បានត្រឹមតែប្រលែង លេងមុខទីរៀងៗ ខ្លួនតែប៉ុណ្ណោះ។ អូសបន្លាយ រហូតដល់ នាទីទី២៩ កីឡាករខ្សែប្រយុទ្ធ ក្រុមបាល់ទាត់ ស.ស.យ.ក ក្រសួងមហាផ្ទៃ មានឳកាសស៊ុតបំប៉ោង សំណាញ់ក្រុមរ៉ូលលីងយ៉ាងស្អាត ដោយកីឡាករ ឈឹម ចាន់សុភ័ក្រ្ត ពាក់លេខ១១ ។ ជិតចប់ការប្រកួត ក្រុមបាល់ទាត់ ស.ស.យ.ក ក្រសួងមហាផ្ទៃ មានឳកាសមួយទៀត ដោយស៊ុតមួយជើងពី កីឡាករដដែល បែរជាប៉ះដៃ អ្នកចាំទីរបស់ក្រុមបាល់ទាត់រ៉ូលលីង សូរិយា ទៅវិញ ចប់ការប្រកួត ៤៥ នាទី ស.ស.យ.ក ក្រសួងមហាផ្ទៃ នាំមុខ រ៉ូលលីង សូរិយា ១ទល់០ ។  

ក្រោយពីសម្រាក១៥ នាទី មក  ក្រុមបាល់ទាត់ ស.ស.យ.ក ក្រសួងមហាផ្ទៃ ចាប់ផ្តើមសម្រុក យ៉ាងខ្លាំងទៅលើក្រុមបាល់ទាត់ រ៉ូលលីង សូរិយា ដើម្បីបំបែកពងមាន់ ក្រុមនេះ ការសម្រេចចិត្ត បានដូចបំណង របស់ខ្លួន ដោយ ធ្វើបានសម្រេចពីកីឡាករ ឈឹម ចាន់សុភ័ក្រ្ត ពាក់លេខ ១១ នៅនាទីទី ៥០ និងនាទីទី ៦៧ ជាប់ៗគ្នា ដែលជាគ្រាប់ទី៣ របស់កីឡាករ ឈឹម ចាន់សុភ័ក្រ្ត ចប់ការប្រកួតពេញម៉ោង នាទី ស.ស.យ.ក ក្រសួងមហាផ្ទៃ ឈ្នះ រ៉ូលលីង សូរិយា ៣ទល់០៕

កីឡាករ ឈឹម ចាន់សុភ័ក្រ្ត ជួយឲ្យក្រុម ស.ស.យ.ក ក្រសួងមហាផ្ទៃ ឡើងវគ្គ ១/៨ពាន Soccer League

v