Courtois៖ “Casillas គឺជា​និមិត្ត​រូប​អ្នក​ចាំ​ទី​របស់​ខ្ញុំ”

Courtois៖ “Casillas គឺជា​និមិត្ត​រូប​អ្នក​ចាំ​ទី​របស់​ខ្ញុំ”

អ្នក​ចាំ​ទី Chelsea និង​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក Thibaut Courtois បាន​ចាត់​ទុក​កីឡាករ Iker Casillas គឺ​ជា​អ្នក​ចាំ​ទី​និមិត្តរូប (Idol) មួយ​របស់​ខ្លួន។

 

Courtois៖ “Casillas គឺជា​និមិត្ត​រូប​អ្នក​ចាំ​ទី​របស់​ខ្ញុំ”

 

ការ​លើក​ឡើង​របស់​អ្នក​ចាំ​ទី​វ័យ​២៣​ឆ្នាំ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ក្រុម​ Chelsea នឹង​ត្រូវ​បើក​ទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម Porto របស់​កីឡាករ Iker Casillas នៅ​កម្មវិធី Champions League រំលង​អាធ្រាត្រ​នេះ។

 

“Iker Casillas គឺជា​អ្នក​ចាំ​ទី​ដ៏​អស្ចារ្យ ជា​និមិត្ត​រូប​មួយ​របស់​ខ្ញុំ។ ខ្ញុំ​ធ្លាប់​លេង​ទល់​នឹង​គាត់​កាល នៅ​អេស្ប៉ាញ​ជា​ច្រើន​ប្រកួត។ ការ​ប្រកួត​យប់​នេះ​នឹង​ផ្ដល់​ការ​លំបាក​ដល់​ខ្សែ​ប្រយុទ្ធ​យើង​ក្នុង​ការ ស៊ុត​បញ្ចូល​ទី តែ​ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​អាច​រក​គ្រាប់​បាល់​បាន។”  Courtois បញ្ជាក់​ក្នុង​កិច្ច​សម្ភាសន៍ ដូច្នេះ។

 

ទាក់ទង​នឹង​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង​របស់​ក្រុម អតីត​កីឡាករ Atletico Madrid បាន​សង្កត់​ធ្ងន់​ថា កីឡាករ​ទាំងអស់​នឹង​ព្យាយាម​លេង​ឆ្លង​កាត់​ឧបសគ្គ​ដូចជា​ឆ្នាំមុន លទ្ធផល​មិន​ល្អ​របស់​ក្រុម គេ​តែងតែ​បន្ទោស​លើ​គ្រូ​បង្វឹក ប៉ុន្តែ​សម្រាប់​គាត់​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​ទាំងអស់​គ្នា៕

 

-ចុចអាន៖ Mourinho៖ Abramovich ​ដឹង​ថា​ ខ្ញុំ​​ល្អ​បំផុត​សម្រាប់​ Chelsea

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ marca