Chelsea អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​អត់ ប៉ះ​ Porto យប់​នេះ?

Chelsea អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​អត់ ប៉ះ​ Porto យប់​នេះ?

ក្រុម​តោ​ខៀវ​ Chelsea នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Stamford Bridge ​​ស្វាគមន៍​ក្រុម​ខ្លាំង​របស់​ព័រទុយហ្គាល់​ FC Porto ក្នុង​ការ​ប្រកួត​​កាត់ក្ដី​ចុង​ក្រោយ​ដ៏​សំខាន់ វគ្គ​សន្សំ​ពិន្ទុ​ពូល​ G នៃ​ពាន​រង្វាន់​ UEFA Champions League ​នា​វេលា​ម៉ោង​០២:៤៥​នាទី​យប់​នេះ។

 

Chelsea អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​អត់ ប៉ះ​ Porto យប់​នេះ?

 

​ក្រុម​លោក​ Jose Mourinho ​ឈរ​កំពូល​តារាង​ មាន​១០​ពិន្ទុ​ស្មើ​ Porto ដែរ ប៉ុន្តែ​បើ​​ក្រុម​លេខ​៣ Dynamo Kyiv ​ដែល​មាន​៨​ពិន្ទុ​ ឈ្នះ​ Maccabi Tel Aviv ​យប់​នេះ នោះ​មាន​ន័យ​ថា Chelsea ត្រូវ​ការ​ស្មើ ឬ​ឈ្នះ​ទើប​អាច​ឡើង​វគ្គ​បន្ទាប់ តែ​បើ​ចាញ់​នឹង​ត្រូវ​ធ្លាក់​ហាល​អាវ​ដូច​ក្រុម​​ Manchester United ដែរ។

 

​​សម្ដី​អ្នកចាត់ការ៖

 

Chelsea អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​អត់ ប៉ះ​ Porto យប់​នេះ?

 

Jose Mourinho អ្នកចាត់ការ​ក្រុម​ Chelsea ​​បាន​និយាយ​មុន​ប្រកួត​នេះ​ថា៖ “លទ្ធផល​អាក្រក់​កន្លង​មក​ វា​ជា​លើក​ដំបូង​សម្រាប់​ខ្ញុំ ​ជា​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​ខ្ញុំ ដែល​ខ្ញុំ​មិន​ដែល​គិត​ដល់។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​គ្មាន​ការ​បារម្ភ​អ្វី​ទាំង​អស់ ពេល​ប៉ះ​ Porto។ ខ្ញុំ​នឹង​ផ្ដោត​អារម្មណ៍ និង​ជឿ​ជាក់​១០០% លើ​ក្រុម​របស់​ខ្ញុំ”។

 

 

Chelsea អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​អត់ ប៉ះ​ Porto យប់​នេះ?

 

រីឯ​លោក​ Julen Lopetegui អ្នកចាត់ការ​ក្រុម​ Porto បាន​និយាយ​ថា៖ “យើង​ត្រូវ​តែ​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​ ព្រោះ​ Porto មិន​ដែល​ឈ្នះ​នៅ​អង់គ្លេស​ទេ។ ដើម្បី​ធ្វើ​វា​បាន លុះ​ត្រា​តែ​យើង​លេង​ឲ្យ​បាន​ឥត​ខ្ចោះ​បំផុត។ យើង​មក​ទី​នេះ (អង់គ្លេស) ដើម្បី​លេង​ឲ្យ​ល្អ និង​លេង​ទល់​នឹង​ដៃ​គូ​ដ៏​ល្អ។ Chelsea ជា​ក្រុម​អស្ចារ្យ មាន​​អ្នកចាត់ការ​ល្អ​​ និង​កីឡាករ​ល្អៗ ប៉ុន្តែ​កីឡាករ​របស់​យើង ក៏​មាន​​ភាព​ជឿជាក់​គ្រប់​គ្រាន់ ថា​អាច​ធ្វើ​បាន”។

 

​​ជើង​​កីឡាករ៖

 

Chelsea អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​អត់ ប៉ះ​ Porto យប់​នេះ?

 

​ម្ចាស់​ផ្ទះ​ Chelsea ​ពុំ​មាន​កីឡាករ​របួស​ច្រើន​ឲ្យ​បារម្ភ​ទេ ដោយសារ​​ប្រធាន​ក្រុម​ John Terry ​ត្រឡប់​មក​វិញ​ហើយ បន្ទាប់​ពី​របួស​ក​ជើង។ រីឯ​​អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Porto, Radamel Falcao ​នឹង​​បន្ត​អវត្តមាន​ ដោយសារ​របួស​ តាំង​ពី​​កាល​ចាញ់​ Liverpool ខែ​តុលា។ ដូច្នេះ​១១​នាក់​ដំបូង​របស់​តោ​ខៀវ​ អាច​ជា៖ Courtois; Ivanović, Zouma, Cahill, Azpilicueta; Matić, Fàbregas, Ramires, Hazard; Oscar, Costa។

 

Chelsea អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​អត់ ប៉ះ​ Porto យប់​នេះ?
ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Porto វិញ ក៏​ពេញ​ជើង​ល្អ​ដែរ ដោយ​របួស​តែ​ម្នាក់​ប៉ុណ្ណោះ​គឺ ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អ៊ីតាលី Dani Osvaldo ​របួស​ជង្គង់។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​មក​ពី​ព័រទុយហ្គាល់​ អាច​ជា Casillas; Maxi Pereira, Marcano, Maicon, Layún; Danilo, Rúben Neves, Herrera; André André, Brahimi, Aboubakar។

 

​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

 

Chelsea អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​អត់ ប៉ះ​ Porto យប់​នេះ?

 

​ក្រុម​ទាំង​២​នេះ ​ធ្លាប់​ប៉ះ​គ្នា​នៅ​ UEFA Champions League សរុប​៧​ដង​ហើយ ដោយ​ក្នុង​នោះ Chelsea ឈ្នះ​៤, Porto ឈ្នះ​២ និង​ស្មើ​គ្នា​១​ដង។ ជួប​គ្នា​លើក​ចុង​ក្រោយ កាល​ជើង​ទី​១ ខែ​កញ្ញា Porto ឈ្នះ​ ២-១ នៅ​ប្រទេស​ព័រទុយហ្គាល់។

 

Chelsea ចាញ់​តែ​២​ដង​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​១២​ដង ទល់​នឹង​ក្រុម​មក​ពី​ប្រទេស​ព័រទុយហ្គាល់ ដោយ​ឈ្នះ​៩ និង​ស្មើ​១។ រីឯ​ Porto ​ចាញ់​តែ​៣​ដង​​ទេ ​ក្នុង​ការ​ប្រកួត​ក្រៅ​ដី​​១៤​ប្រកួត នៃ​ពាន​រង្វាន់​អឺរ៉ុប ដោយ​ក្នុង​នោះ​ឈ្នះ​៥ដង៕

 

ព្យាករណ៍​គូ​នេះ​គឺ៖ Chelsea ២-១ Porto , ចុះ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ?

 

​*គូ​ប្រកួត​ទាំង​អស់​យប់​នេះ​គឺ៖

 

Chelsea អាច​ឡើង​វគ្គ​១៦​ក្រុម​បាន​អត់ ប៉ះ​ Porto យប់​នេះ?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA