​មុននេះ​បន្តិច​​​មានករណី​ឆក់​ខ្សែ.ក​​ពី​ស្ត្រី​ជន​​បរទេស​ ​ត្រូវ​ប៉ូលិស​​​ដេញ​ចាប់​បាន​ម្នាក់ រត់​រួច​ម្នាក់​

​​រាជ​ធានី​ភ្នំពេញ ៖ ​តាម​សេចក្តី​រាយការណ៍ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​ បាន​ឱ្យ​ដឹង​ថា ​​នៅ​មុន​នេះ​បន្តិច​​ ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ​ធានី​ភ្នំពេញ ​​ដឹក​នាំ​ដោយ​​លោក​វរសេនីយ៍ត្រី ឡុង ពន្លឺ ​នាយ​រង​ការិយាល័យ​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​រាជ​ធានី​ភ្នំពេញ ​​​​បាន​បង្ក្រាប​ និង​​ចាប់​ឃាត់​ខ្លួន​​មុខ​សញ្ញា​​ឆក់​យ៉ាង​សកម្ម​​ក្នុង​រាជ​ធានី​ភ្នំពេញជាក់​ស្តែង​​បាន​ម្នាក់ ក្នុង​ចំណោម​បក្ខ​ពួក​២នាក់ ។​

ប្រភព​បន្ត​ថា ​​ជន​សង្ស័យ​​​​​​ជិះ​ម៉ូតូ​ម៉ាក​ហុង​ដាឌ្រីម ធុន​សេ​១២៥ ស៊េរី​​២០១៦ ​អត់​ស្លាក​លេខ​មួយគ្រឿង ធ្វើ​សកម្មភាព​ឆក់​ខ្សែ​.ក​ពី​ស្ត្រី​ជន​បរទេស​ម្នាក់​​ដែល​កំពុង​ធ្វើ​ដំណើរ​​នៅ​លើ​​​វិថី​ព្រះ​សីហនុ ចំណុច​​មុខ​វត្ត​លង្ការ​ ​ស្ថិត​នៅ​សង្កាត់​បឹង​កេង​កង​ទី១ ខណ្ឌចំការ​មន ខណៈ​នោះ​សមត្ថកិច្ច​​ដែល​កំពុង​ល្បាត​ឃើញ​​ក៏ជួយ​​អន្តរាគមន៍​ដេញ​​​តាម​ចាប់​​​បាន​ម្នាក់ និង​រត់​រួច​ម្នាក់ ។

នៅ​រសៀល​ថ្ងៃ​ទី​៩ ធ្នូ នេះ ជន​សង្ស័យ​ខាង​លើ ​​សមត្ថកិច្ច​​​កំពុង​ធ្វើ​ការ​​សាកសួរ​នៅ​ប៉ុស្តិ៍​នគរ​បាល​ ៕