៧​ចំណុច​ ដែល​ដំណើរ​កម្សាន្ត​អាច​ជួយ​បង្កើន​ចំណង​ស្នេហ៍​ឲ្យ​កាន់​តែ​រឹង​មាំ


៧​ចំណុច​ ដែល​ដំណើរ​កម្សាន្ត​អាច​ជួយ​បង្កើន​ចំណង​ស្នេហ៍​ឲ្យ​កាន់​តែ​រឹង​មាំ

ថ្ងៃ​បុណ្យ​ឈប់​សម្រាក​​ អាច​ជា​​​​ការ​ធ្វើ​ដំណើរ​កម្សាន្ត​សម្រាប់​ក្រុម​គ្រួសារ​ជា​ច្រើន​​ ទៅ​កាន់​ទី​កម្សាន្ត​ តំបន់​ទេស​ចរ រមណីយដ្ឋាន​​ជា​ច្រើន​កន្លែង។ ដោយ​ឡែក​​ ចំពោះ​គូ​ស្នេហ៍​ជា​ច្រើន ការ​ធ្វើ​ដំណើរ​ជា​លក្ខណៈ​គូ​សង្សារ ឬ​ទៅ​ជា​មួយ​​គ្រួសារ ឪពុក​ម្ដាយ បង​ប្អូន​​ មិត្តភ័ក្ដិ​ នឹង​ក្លាយ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​ពួក​គេ។ មិន​ត្រឹម​តែ​ជា​ការ​សម្រាក​លំហែ​កាយ​ដ៏​សប្បាយ​រីករាយ ប៉ុន្តែ​វា​​ក៏​ជា​វេលា​មួយ​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ​ស្និទ្ធ​ស្នាល ស្វែង​យល់​ពី​ចិត្ត​គ្នា និង​ក្លាយ​ជា​អនុស្សាវរីយ​មួយ​មិន​អាច​បំភ្លេច​បាន។​​​

 

៧​ចំណុច​ ដែល​ដំណើរ​កម្សាន្ត​អាច​ជួយ​បង្កើន​ចំណង​ស្នេហ៍​ឲ្យ​កាន់​តែ​រឹង​មាំ
 
 
១. ដំណើរ​កម្សាន្ត​ ជា​បទ​ពិសោធន៍
 
ដំណើរ​កម្សាន្ត​​ទៅ​ទី​កន្លែង​​​ថ្មី​ៗ​ តំបន់​ទេសចរណ៍​ រមណីយដ្ឋាន​ធម្មជាតិ​ ជា​មួយ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​​នឹង​បង្កើន​ភាព​ផ្អែម​ល្ហែម​ស្និទ្ធស្នាល​​​ជាង​ពេល​មុន។ វា​ជា​ពេល​វេលា​និង​ជា​បទ​ពិសោធន៍​ ដែល​អ្នក​និង​ដៃ​គូ​កាន់​តែ​ស្វែង​យល់​ច្បាស់​ពី​ចិត្ត​​គ្នា​ថែម​ទៀត​ផង។ នាំ​ដៃ​គូ​ទៅ​ទស្សនា​​​ទេសភាព​ក្នុង​ស្រុក​កំណើត​អ្នក…អំឡុង​ពេល​ដំណើរ​កម្សាន្ត​រីក​រាយ​តែ​ក៏​ជួប​សុខ​ ជួប​ទុក្ខ សប្បាយ​រីក​រាយ​ជា​មួយ​គ្នា និង​ដោះ​ស្រាយ​បញ្ហា​​​​​ជា​មួយ​គ្នា​​​​ ទាំង​នេះ​ហើយ​នឹង​នាំ​ឲ្យ​​ចំណង​ស្នេហា​កាន់​តែ​រឹង​មាំ​ត​ទៅ​មុខ។
 
២. ​ឱកាស​​សួរ​សំណួរ​ពិបាក​ៗ​ទៅ​កាន់​ដៃ​គូ
 
ពេល​វេលា​ដំណើរ​កម្សាន្ត​នឹង​នាំ​ឲ្យ​គូ​ស្នេហ៍​​​មាន​អារម្មណ៍​កាន់​តែ​ស្និទ្ធ​ស្នាល​។ ជិះ​ឡាន​ក្រុង​​អង្គុយ​ក្បែរ​គ្នា ជិះ​កង់​ឌុប​គូ​សង្សារ ជិះ​ទូក​ ទៅ​ទស្សនា​សួន​សត្វ ទៅ​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​នៅ​មាត់​សមុទ្រ​ បរិយាកាស​បែប​នោះ​គឺ​កាន់​តែ​នាំ​ឲ្យ​គូ​ស្នេហ៍​មួយ​គូ​កាន់​តែ​ផ្អែម​ល្ហែម ទន្ទឹម​នឹង​នេះ​​ អ្នក​ក៏​អាច​សួរ​ទៅ​កាន់​ដៃ​គូ​នូវ​សំណួរ​មិន​ធ្លាប់​សួរ​ពី​មុន​ផង​ដែរ។ បរិយាកាស​នៃ​​ទិដ្ឋភាព​នោះ នឹង​នាំ​ឲ្យ​អ្នក​ហ៊ាន​សួរ​ពី​​កុមារ​ភាព​របស់​សង្សារ គោល​ដៅ​អនាគត​រួម​គ្នា រួម​ទាំង​សុំ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​រៀប​ការ​ក៏​ថា​បាន។

 

៧​ចំណុច​ ដែល​ដំណើរ​កម្សាន្ត​អាច​ជួយ​បង្កើន​ចំណង​ស្នេហ៍​ឲ្យ​កាន់​តែ​រឹង​មាំ

 
៣. ជា​ពេល​ត្រូវ​រ៉ូវ​គ្នា​វិញ​​​​
 
ជា​គូ​សង្សារ​​​គឺ​លើស​ពី​មិត្តភ័ក្ដិ​ធម្មតា ពេល​​ណា​មួយ​ក៏​​កើត​​ភាព​សប្បាយ​រីក​រាយ​​ និង​​ទើស​ចិត្ត​គ្នា​បន្តិចបន្តួច​​លាយ​ឡំ​គ្នា​ដែរ។ តែ​ចំពោះ​អារម្មណ៍​​​​​ឃ្នើស​ចិត្ត​​នោះ​​នឹង​​រសាយ​ទៅ​វិញ​បាត់​អស់​ នៅ​ពេល​អ្នក​ទាំង​ពីរ​ទៅ​លំហែ​​សម្រាក​កាយ​តាម​ដំណើរ​កម្សាន្ត។ អារម្មណ៍​ស្ត្រេស​ មួហ្មង​​នឹង​ផុត​រលត់​ទៅ​វិញ តាម​​​បរិយាកាស​ស្និទ្ធស្នាល​​ និង​រីករាយ​​នៃ​ដំណើរ​កម្សាន្ត។
 
៤. ស្វែង​យល់​ពី​​អត្តចរិត​ដៃ​គូ​បាន​ច្រើន
 
មិន​ថា​ធ្វើ​ដំណើរ​កម្សាន្ត​តែ​ពីរ​នាក់ ឬ​ជា​មួយ​​ក្រុម​គ្រួសារ​ទេ អ្នក​ទាំង​ពីរ​នឹង​ស្វែង​យល់​ពី​ចិត្ត​គ្នា​បាន​ច្រើន​​​និង​ស៊ី​ជម្រៅ​​​​​​លើ​អត្តចរិត​របស់​ដៃ​គូ។ អ្នក​នឹង​កត់​សម្គាល់​ថា​តើ​ដៃ​គូ​របស់​អ្នក ជា​មនុស្ស​វៃ​ឆ្លាត​​ឬ​ទេ​តាម​រយៈ​ការ​រៀប​ចំ​សម្រាប់​​ដំណើរ​កម្សាន្ត ថា​តើ​គេ​ចេះ​​គ្រប់​គ្រង​​ ដោះ​ស្រាយ​បញ្ហា​​​កើត​មាន​ក្នុង​ដំណើរ​កម្សាន្ត​​ ឬ​មួយ​​​ដៃ​គូ​សង្សារ​អ្នក​ចេះ​គោរព​​ចាស់​ៗ​ឬ​អ្នក​ធ្វើ​ដំណើរ​ជា​មួយ​ឬ​ទេ។
 
៥. ឥរិយាបថ​នៃ​ការ​ចាយ​លុយ​
 
ប្រាកដ​ណាស់​ ដំណើរ​កម្សាន្ត​គឺ​ពិត​ជា​ត្រូវ​​ការ​ចំណាយ​លុយ​។ ត្រូវ​ទិញ​អ្វី​ៗ តាម​រយៈ​ការ​​សង្កេត​មើល​គ្នា​ទៅ​វិញ​ទៅ​មក អ្នក​នឹង​យល់​​​ពី​ចិត្ត​ និង​អត្តចរិត​របស់​ដៃ​គូ​អ្នក​ថា តើ​​អ្នក​​និង​ដៃ​គូ​​​ជា​មនុស្ស​បែប​ណា​​ចំពោះ​ការ​ចាយ​លុយ ជា​មនុស្ស​ចេះ​គ្រប់​គ្រង​លុយ​កាក់ ឬ​មួយ​ជា​មនុស្ស​ចិត្ត​ទូលាយ​គ្រប់​ពេល ហើយ​នេះ​ក៏​ជា​​អ្វី​ដែល​ត្រូវ​ដឹង​មុន​ពេល​អ្នក​និង​ដៃគូ​​ក្លាយ​ជា​​គ្រួសារ​មួយ​​នា​ពេល​ខាង​មុខ។
 
៦. ជា​អនុស្សាវរីយ​មិន​អាច​បំភ្លេច​បាន​
 
ពិត​ណាស់​ ការ​ធ្វើ​ដំណើរ​កម្សាន្ត​ជា​មួយ​គូ​សង្សារ​នឹង​​​ក្លាយ​ជា​​ការ​ចង​ចាំ​​​មួយ​បំភ្លេច​មិន​បាន។ ជា​អនុស្សាវរីយ​កំប្លែង​ សប្បាយ​ៗ ជា​មួយ​សង្សារ មើល​រូប​ថត​ចាស់​ៗ​ឡើង​វិញ​ នឹង​អាច​ធ្វើ​ឲ្យ​អ្នក​ញញឹម​​រីករាយ​ដោយ​មិន​ដឹង​ខ្លួន។
 
៧. ​ពេល​វេលា​​ដ៏​សប្បាយ​រីក​រាយ​​​​​
 
ពិត​មែន​ ដំណើរ​កម្សាន្ត​នឹង​ជួយ​​លំហែ​ខួរ​ក្បាល​ ធ្វើ​ឲ្យ​អារម្មណ៍​សៅហ្មង​ទាំង​ឡាយ​រសាយ​ទៅ​តាម​ ការ​ដើរ​លេង​​ផង​ដែរ។ ដើរ​លេង​ជា​លក្ខណៈ​គូ​ស្នេហ៍​​មិន​ថា​តំបន់​ទេសចរ​ណ៍​ក្នុង​ប្រទេស​និង​​នៅ​តាម​ប្រទេស​នានា​លើ​ពិភព​លោក​ អ្នក​ជា​មួយ​ដៃ​គូ​​នឹង​បាន​ជួប​ប្រទះ​បទ​ពិសោធន៍​​ជា​ច្រើន ទាំង​វប្បធម៌ ការ​កម្សាន្ត ចំណេះ​ដឹង​ប្លែក​ ហើយ​អ្វី​ដែល​ពិសេស​នោះ​គឺ​ពេល​វេលា​​​​សប្បាយ​រីករាយ​ជា​មួយ​គ្នា​​​ ជា​អនុស្សាវរីយ​មិន​អាច​បំភ្លេច​បាន៕

 

៧​ចំណុច​ ដែល​ដំណើរ​កម្សាន្ត​អាច​ជួយ​បង្កើន​ចំណង​ស្នេហ៍​ឲ្យ​កាន់​តែ​រឹង​មាំ
 
 
ចុចអាន៖ ៨កន្លែង​​​​​​​​​​​ពិសេស​​ៗ​ គូ​ស្នេហ៍​និយម​ទៅ​ដើរ​​កម្សាន្ត​​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ popsugar