ភ័យចង់បះសក់! កំពុងតែថតលេងសុខៗ ស្រាប់តែ លេចចេញមនុស្សសក់វែង ជិតយុវជនម្នាក់កំពុងតែដេក (មានវីដេអូ)

បរទេស៖ វីដេអូឃ្លីប បង្ហាញរូបរាងមនុស្សសក់វែង មើលទៅគួរឲ្យព្រឺក្បាល ដែលបានបង្ហាញខ្លួន នៅជិតគ្រែដេកកំពុងតែល្បីចុចមើលនៅលើបណ្តាញសង្គម។

វីដេអូថតដោយនារីម្នាក់ នៅក្នុងបន្ទប់មានគ្រែជាប់ត្រួតៗលើគ្នាមួយ លុះពេលដែលនាងកំពុងតែ កាន់កាមេរ៉ា រ៉េ ថតលេងសុខៗសោះ ស្រាប់តែប្រទះឃើញ រូបរាងដូចជាមនុសចម្លែកសក់វែងនៅលើគ្រែតែម្តង។ ភ្លាមៗនោះ នាងបានបែរកាមេរ៉ាត្រលប់មកវិញ  ដើម្បីមើលឲ្យកាន់តែច្បាស់ ពេលដែលឃើញ ច្បាស់ថាមានមនុស្សសក់វែង គួរឲ្យខ្លាចម្នាក់មែននោះ នាងក៏ចាប់ផ្តើមស្រែកយ៉ាងខ្លាំង ដើម្បីដាស់អ្នកដទៃដែលនៅទីនោះ។

រំពេចនោះដែរ រូបរាងចំលែកនោះ​ ក៏បានបាត់ខ្លួនបន្តិចម្តងៗ នៅពីក្រោយ យុវជនម្នាក់ដែលកំពុងគេង នៅលើគ្រែនោះបាត់ទៅ៕ ចង់ដឹងច្បាស់! ទស្សនាវីដេអូ ខាងក្រោមនេះ៖

ភ័យចង់បះសក់! កំពុងតែថតលេងសុខៗ ស្រាប់តែ លេចចេញមនុស្សសក់វែង ជិតយុវជនម្នាក់កំពុងតែដេក (មានវីដេអូ)
រូបភាព របស់មនុស្សសក់វែងម្នាក់នោះ

តើប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះរូបភាពមួយនោះ?

 

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត