សង្សា​មួយគូ​ផឹក​ទឹកត្នោតជូរ ស្រវឹង​ឈ្លោះ​គ្នា ផ្អើល​សមត្ថកិច្ច​ស្ទើរ​មួយ​ខណ្ឌ សែន​សុខ​

ភ្នំពេញ: សង្សា​មួយគូ​បាន​ផឹក​ទឹកត្នោតជូរ ស្រវឹង​ហើយ​បង្កជម្លោះ ឈ្លោះ​គ្នា​ដោយ​ភាគី​ខាងបុរស បាន​ហៅ​នារី​ជាស​ង្សា​អោយចូល​ក្នុង​រថយន្ត ដើម្បី​ជួន​ទៅផ្ទះ​តែ​នារី​នោះ​មិនព្រមទៅ​ទើប​បណ្តាលអោយមាន​ជម្លោះ ផ្អើល​សមត្ថកិច្ច​ស្ទើរ​មួយ​ខណ្ឌ សែន​សុខ​។​

​ដែល​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ថ្ងៃទី៩ ខែធ្នូ​ឆ្នាំ​២០១៥ នៅ​ច​ណុ​ច​ភូមិ​ជ្រេស សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​បុរស​ដែលជា​សង្សា​មានឈ្មោះ មឿ​ន មុខរប​គ​គ់​ជេ​ដីស្នាក់នៅ​សង្កាត់​ភ្នំពេញ​ថ្មី ចំណែក​នារី​នោះ​មិន​ស្គាល់​អត្តសញ្ញាណ​ទេ គ្រាន់តែដឹងថា​ស្នាក់នៅ​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា​។​

​តាម​ការ​អោយដឹងពី​បុរស​ជាស​ង្សា​នោះបាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ នារីជា​សង្សារ​របស់គាត់​បាន​មក​ផឹក​ទឹកត្នោតជូរ នៅ​ម្តុំ​ភូមិ​ជ្រេស សង្កាត់​ភ្នំពេញ​ថ្មីលុះដល់​នាង​ស្រវឹង​បាន​ទូរស័ព្ទ​ហៅ​គាត់​អោយមក​ជួន​ទៅផ្ទះ ពេលដែល​គាត់មកដល់​ក៏​អង្គុយ​ផឹកស៊ី​ជាមួយគ្នា​ដោយ​ឃើញ​នាង​ស្រវឹង​គាត់​ក៏​ហៅ​អោយចូលក្នុង​រថយន្តរ​បស់​គាត់​ម៉ាក​លុច​ស៊ី​ស​RX300​ក្នុង​បំណង​ជូនទៅ​ផ្ទះតែដោយសារ​នាង​ស្រវឹង​ហើយ​នៅ​ចង់​ផឹក​បន្ត​ទើប​គាត់​ទាន​ញ​ដៃ​អោយចូល​រថយន្តត្រូវ​ក្បាល​បន្តិច​ហើយក៏​ធ្វើដំណើ​ចេញ​ទៅដល់​ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិសំរោង​ទៀវ នាង​ក៏​ខ​ល​ទូរស័ព្ទ​ប្តឹង​សមត្ថកិច្ច មាន​ករណី​ចាប់វាយ​នារី​ចូល​ឡានទើប​ធ្វើអោយ​ផ្អើល​សមត្ថកិច្ច​ស្ទើរ​១​ខណ្ឌ ចេញ​រុករក​ហើយក៏​ប្រទេះ​ឃើញ​នៅចំណុច​ខាងលើ​ទើប​ដឹង​រឿង​ថា​គ្រាន់តែ​ឈ្លោះ​គ្នា​ប៉ុណ្ណោះ​មិនមែន​ដូច​នាង​ប្តឹង​ទេ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​អោយដឹងថា​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា​មាន​ករណី​វាយ​នារីម្នាក់​អោយចូល​ឡាន​ភ្លាម​លោក ម៉ក់ ហុង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​បានបញ្ជា​អោយកំលាំង​របស់លោក​ចេញ​ស្វែងរក​នៅ​ចំណុច​ខាងលើ ប៉ុន្តែ​អ្វីដែលហួសចិត្ត​នោះ​នៅពេល​កំលាំង​សមត្ថកិច្ច​ទៅដល់​ស្រាប់តែ​នារី​នោះ​ប្រាប់ថាគ្មាន​រឿង​អី​ទេ​គ្រាន់តែ​ឈ្លោះ​គ្នា​តិចតួច​ប៉ុណ្ណោះ​៕R​

សង្សា​មួយគូ​ផឹក​ទឹកត្នោតជូរ ស្រវឹង​ឈ្លោះ​គ្នា ផ្អើល​សមត្ថកិច្ច​ស្ទើរ​មួយ​ខណ្ឌ សែន​សុខ​

សង្សា​មួយគូ​ផឹក​ទឹកត្នោតជូរ ស្រវឹង​ឈ្លោះ​គ្នា ផ្អើល​សមត្ថកិច្ច​ស្ទើរ​មួយ​ខណ្ឌ សែន​សុខ​