កំពុង​រួមភេទ​និង​ប្រពន្ធ​ទី​២ ប្រពន្ធ​ទី​៣​មក​ទាន់ យក​ថ្នាំលាប​ផ្ទះ​ជះ​ស្រោច​ពេញ​ខ្លួន​

ភ្នំពេញ: ស្ត្រី​ម្នាក់​បានមក​ត្អូញត្អែរ និង​ដាក់​ពាក្យបណ្ដឹង​នៅ ប៉ុស្ដិ៍នគរបាល​ឫស្សីកែវដោយសារតែ​គាត់ បាន​រងរបួស​ដាច់​មុខមាត់ ជាមួយ​ប្ដី​របស់គាត់ ក្រោយពីមាន​ស្ត្រី​ម្នាក់ទៀត ជា​ប្រពន្ធចុង​ទី​២ បាន​យក​ថ្នាំលាប​ផ្ទះ មក​ជះ​ពីលើ​ក្បាលស្រោចស្រប​ពេញ​ខ្លួន និង​ខ្វាច​រូបគាត់​។​

​ហេតុការណ៍​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ ២០១៥នៅ​ចំណុច​ផ្ទះជួល ផ្លូវជាតិ​លេខ​៥ ក្រុម​៤ ភូមិ​មិត្តភាព សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ​។

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ស៊ុំ សម្បត្តិ អាយុ​៣៤​ឆ្នាំមាន​មុខរបរ​ដើរ​កោស​ជប់​ខ្យល់​ឱ្យគេតាម​ផ្ទះ​មាន​ទីលំនៅ​ផ្ទះជួល​នៅ​ភូមិ​សង្កាត់​កើតហេតុ​ខាងលើ រីឯ​បុរស​ជា​ប្តីមានឈ្មោះ​អ៊ុំ សារិន​អាយុ​៦០​ឆ្នាំមាន​មុខរបរ​ជា​គ្រួ​ស្នេហ៍​និង​ទាយ និង​រកស៊ី​គុក​ជេ​ដីមាន​ទីលំនៅ​ភូមិ​ដើម​ចាន់​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ ។​ចំណែក​ប្រពន្ធ​ទី​២​ដែលមក​ជះ​ថ្នាំលាប​លើ​លោក​និង​ប្រពន្ធចុង​នោះ ឈ្មោះ នៅ​សា​មេ​ត​ហៅ​ខ្មៅ​អាយុ​៥៤ឆ្នាំមាន​ទីលំនៅ​ភូមិ​បឹង​ឈូក​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ខណ្ឌឫស្សីកែវ ដោយឡែកស្ត្រី​ប្រពន្ធដើម​មានឈ្មោះ អែម តឹក​លី អាយុ​៦០​ឆ្នាំមាន​ទីលំនៅ​ភូមិ​ដើមចាន់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​។​

​តាម​ប្រភពព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ បាន​ឲ្យ​ដឹងថា នៅមុន​កើតហេតុ​រូបគេ​និង​ប្តី​បានកំពុង​ដេក​រួមភេទ​នៅក្នុង​បន្ទប់​ជួល​របស់ខ្លួន ខណៈពេល​ដេក​នោះ​គឺ​រួម​ទើបនឹងហើយ​មិនទាន់​ទាំង​ស្លៀកពាក់​ខោអាវ​ផង ស្រាប់តែ​ឮសូ​សំឡេង​គោះទ្វារហើយ​រូបនាង​ក៏បាន​ចុះ​ពីលើ​គ្រែ​នៅ​គ្រា​ដែល​ខ្លួន​ស្លៀក​សារុង​ចោមពុងនៅឡើយ​។​ខណៈ​នាង​ទៅ​បើកទ្វារ​បន្ទប់​ស្រាប់ តែ​ស្ត្រី​ដៃដល់​យក​ថង់​ខ្មៅច្រក​ទឹក​ថ្នាំលាប​ផ្ទះ​ពណ៌​ខៀវ​ជះ​មកលើ​រូបនាង និង​ប្តី​បណ្ដាល​ប្រឡាក់​ពេញមុខនិង​ពេញ​ខ្លួន​ហើយ​ស្ទុះ​ទៅ​វាយ​ប្តី​របស់​នាង​និង​វាយ​នាង​បណ្ដាលអោយបែកក្បាល​អូរ​ឈាម​និង​រលាត់​មុខ​។​

​បន្ទាប់ពី​កើតហេតុ​ស្ត្រី​ប្រពន្ធ​ទី​២​បាន​រត់ឡើង​ជិះ​ម៉ូតូឌុប​គេចខ្លួន​បាត់ស្រមោល​។ក្រោយមក​ស្ត្រី​រងគ្រោះ​និង​ប្តី​បាន​ទិញ​សាំង​យកមក​លាង​អស់​១​លីត្រ​នៅតែ​មិន​ជ្រះនោះទេ ហើយ​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​ឬ​ស្សី​កែវ​អោយជួយអន្តរាគមន៍​និង​ជួយ​រក​យុត្តិធម៌ ទាំង​ថ្នាំ​ប្រឡាក់​ពេញមុខ​មាត់​ផង​៕R

កំពុង​រួមភេទ​និង​ប្រពន្ធ​ទី​២ ប្រពន្ធ​ទី​៣​មក​ទាន់ យក​ថ្នាំលាប​ផ្ទះ​ជះ​ស្រោច​ពេញ​ខ្លួន​

កំពុង​រួមភេទ​និង​ប្រពន្ធ​ទី​២ ប្រពន្ធ​ទី​៣​មក​ទាន់ យក​ថ្នាំលាប​ផ្ទះ​ជះ​ស្រោច​ពេញ​ខ្លួន​