យុវជន​ម្នា​ក់មាន​ជំងឺ ដេក​ប្រកាច់​ចូល​ភ្នួ​ក​ភ្លើង​រលាក​មួយ​ចំហៀង​ខ្លួន

កំពង់ធំ: ​យុវជន​ម្នាក់​ដោយសារ​មាន​ជំងឺ ស្រាប់តែ​ដេកៗ​ក៏​ប្រកាច់​ធ្លាក់ចូល​ក្នុង​ភ្នួ​ក​ភ្លើង រលាកមួយ​ចំហៀង​ខ្លួន ។ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាល​ពី​កាលពី​ព្រឹក ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៥ រស់នៅក្នុង​ភូមិ​បា​ជ័យ ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

​យុវជន​រងគ្រោះ​មានឈ្មោះ ភោគ តែ​ន អាយុ​៣០​ឆ្នាំ​ម្តាយ​ឈ្មោះ ម៉ែន វឿន និង​ឪពុកឈ្មោះ​យូ ផាត ប្រកប​របរ​ដង​ជ័រ និង​បោចវល្លិ រស់នៅ​ភូមិ​កើតហេតុ​ខាង​លើ​។​

​ជនរងគ្រោះ ធ្លាប់​មុត​ដែកគោល និង​ឆ្កែ​ខាំ ដោយសារ​ជីវភាព​ក្រីក្រ​ពេក ឪពុកម្តាយមិនបាន​យកមក​ឲ្យ​គ្រូពេទ្យ​ចាក់​ថ្នាំ​ការពារ​នោះទេ​។​ឥឡូវនេះ​ស្រាប់តែ​​ដេកៗ​ក៏​ប្រកាច់ ធ្លាក់ចូល​ភ្នួ​ក​ភ្លើង រលាក​មួយ​ចំហៀង​ខ្លួន កំពុងតែ​សម្រាក​ព្យាបាលនៅក្នុង​មន្ទីរពេទ្យ​ខេត្តកំពង់ធំ ។ សូមបញ្ជាក់ថា កាលពី​ជាង​១​ឆ្នាំមុននៅពេលដែល​ពួកគាត់​នាំគ្នា​ទៅ​ដង​ជ័រ ត្រឡប់មកវិញ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់ដោយសារតែ​គេ​ដុត​វាល រាលដាល​ដល់ផ្ទះ​គាត់​៕​

យុវជន​ម្នា​ក់មាន​ជំងឺ ដេក​ប្រកាច់​ចូល​ភ្នួ​ក​ភ្លើង​រលាក​មួយ​ចំហៀង​ខ្លួន