​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​​​​ពាក់ព័ន្ធ​​​ការជួញដូរ និង​ប្រើ​ប្រាស់​​គ្រឿង​ញៀន

ខេត្ត​ព្រះសីហនុ ៖ ​​ជន​សង្ស័យ​ម្នាក់​​​​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​​ ចាប់​ឃាត់ខ្លួន​ ជាប់​ពាក់ព័ន្ធ​​​ការជួញដូរ និង​ប្រើ​ប្រាស់​​គ្រឿង​ញៀន​ កាល​ពី​វេលាម៉ោង​២និង​៣០នាទី​ថ្ងៃទី​៩ ធ្នូ នេះ​ ស្ថិតនៅ​ភូមិ​១​ សង្កាត់​៣ ក្រុង​ព្រះសីហនុ ។​

ជន​សង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន​ខាង​លើនេះ ​​ឈ្មោះ ​បាន សុខហីម ភេទប្រុស អាយុ​៣៣​ឆ្នាំ ​ជា​កម្មករ​សំណង់ ស្នាក់​នៅ​​ភូមិ​​​សង្កាត់​ខាង​លើ ។ ចំណែក​វត្ថុ​តាង​​ដែល​ដក​ហូត​បាន រួម​​មាន ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ (ទឹកកក​) ចំនួន​៦កញ្ចប់​តូច ​ទូរស័ព្ទ​ដៃ​៣គ្រឿង ​ប្រាក់​ខ្មែរ​១៦០.០០០រៀល ។

ជន​សង្ស័យ​​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ដើម្បី​ចាត់​ការ​តាម​​នីតិវិធី​ ៕