Ronaldinho គ្រោង​បើក​សាលា​បាល់​ទាត់​នៅ​សិង្ហ​បុរី

អតី​តខ្សែ​បម្រើ​​ដ៏​ឆ្នើម​របស់​ប្រេស៊ីល Ronaldinho នឹងទៅ​ដល់​សិង្ហ​បុរី​នៅ​សប្តាហ៍​នេះ ដើម្បី​បង្កើត​សាលាកីឡា​បាល់​ទាត់​ក្នុង​​រដ្ឋ​ដែល​ឆ្កួត​នឹង​បាល់ទាត់​ មួយនេះ។ នេះ​បើ​យោង​ទៅ​តាម​ក្លិប​ក្នុង​ស្រុក​មួយ​កាល​ពី​ចុង​សប្តាហ៍​មុន​។

ronaldinho1

សមា​ជិក​ឈ្នះ​ពាន World Cup រូប​នេះ នឹង​ចាប់​ដៃ​គូ​ជាមួយ​នឹង​ក្លិប​បាល់ទាត់​ Tampines Rovers និង​ក្រុម​​ហ៊ុន International Football Group ដើម្បី​រួម​គ្នា​បង្កើត​សាលា​ឈ្មោះ Ronaldinho Football Academy​។

នេះ​បើ​យោង​ទៅតាម​សេច​ក្តី​ថ្លែង​ការណ៍​របស់​ក្លិប Tampines Rovers​។អនុស្សរណៈ​នៃ​ការ​យោគយល់​ ដើម្បី​បង្កើតសាលា​កីឡា​បាល់​ទាត់​នេះ នឹង​ត្រូវ​ចុះហត្ថ​លេខា​ក្នុង​កម្ម​វិធី​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

Ronaldinho គឺជាសមា​ជិក​ក្រុម​ប្រេស៊ីល​ដែល​បាន​ឈ្នះ​ពាន World Cup ឆ្នាំ ២០០២ ហើយ​ក៏​ធ្លាប់​ជាប់​ជា​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ FIFA ក្នុង​ឆ្នាំ ២០០៤ និង​ឆ្នាំ ២០០៥ ផង​ដែរ​។

អំឡុង​​ពេល​ដែល​រូប​គេ​បាន​ចំណាយ​ពេល​នៅក្នុង​ក្លិប Barcelona គេ​បាន​ឈ្នះពាន​លីក ២ លើក ពាន ​Champions League ១ លើក និង​ពាន​បាល់មាស Ballon d’Or ឆ្នាំ ២០០៥​៕