គ្រូ​បង្វឹក​ដែល Real ដេញ​ចោល ចង់​មក​ដឹកនាំ Man U

អតីត​អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម Real Madrid និង​ធ្លាប់​ជា​គ្រូ​បង្វឹក​ក្រុម Chelsea លោក Carlo Ancelotti បាន​និយាយ​កាល​ពី​​​ម្សិលមិញ​ថា លោក​មាន​ការ​ចាប់​អារម្មណ៍​ក្នុង​ការ​មក​ដឹក​នាំ​ក្រុម Manchester United ប្រសិន​បើ​ការ​ងារ​នេះ​រួច​រាល់​សម្រាប់​លោក​។

carlo-ancelotti

នា​ពេល​បច្ចុប្បន្ន​នេះ​សម្រាប់​អ្នក​គាំទ្រ Manchester United​ មាន​ការ​ខក​ចិត្ត​ ហើយ​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​ពី​ទម្រង់​លេង​របស់​ក្លិប។

លោក Ancelotti ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​តំណែង​អ្នក​ចាត់ការ​របស់ Real Madrid ​កាល​ពី​ខែ​ឧសភា​ ​ធ្លាប់​មាន​ទំនាក់ទំនង​ផ្ទេរ​ជាមួយ​ក្រុម Manchester United រួច​ម្តងទៅ​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ ហើយ​បច្ចុប្បន្ន​ឈ្មោះ​របស់​លោក​ត្រូវ​បាន​គេ​យក​មក​និយាយ​ម្តង​ទៀត ក្រោយ​មាន​ការ​រិះ​គន់​អំពី​យុទ្ធសាស្ត្រ​របស់​អ្នក​ចាត់ការ​ទូទៅ​លោក Van Gaal ដាក់​ឲ្យ​បិសាចក្រហម​លេង​មិន​មាន​ភាព​មុត​ស្រួច​នៅ​តំបន់​ប្រយុទ្ធ​នោះ​។

លោក Ancelotti បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាស​មួយ​ជាមួយ​សារព័ត៌មាន The Independent ​ ​ថា លោក​នឹង​ទទួល​ការងារ​វិញ​នៅ​ឆ្នាំ​ក្រោយ។ រូប​លោក​នឹង​ត្រូវ​រង់ចាំ​យូរ​ជាង​នេះ។ ជា​ពិសេស​គឺ ដើម្បី​ក្រុម​បិសាចក្រហម​។

លោក Ancelotti ធ្លាប់​ជា​អ្នក​ចាត់ការ​ទូទៅ​ឲ្យ​ក្រុម​ល្បីៗ​ជា​ច្រើន​ដូចជា AC Milan, Juventus និង Paris Saint Germain ហើយ​បាន​ដឹកនាំ​ក្រុម​តោខៀវ Chelsea ឈ្នះ​ពាន Barclay Premier League ក្នុង​ឆ្នាំ ២០១០ ដោយ​ក្រុម​តោខៀវ​រក​បាន​គ្រាប់​បាល់ក្នុង​លីក​ដល់​ទៅ ១០៣ គ្រាប់​។