ទៀតហើយ! វាយប្រហារទ្រង់ទ្រាយធំ ព្រលានយន្តហោះអាហ្វហ្គានីស្ថាន ស្លាប់ច្រើននាក់

អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់ មនុស្ស៩នាក់ ស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍បាញ់ប្រហារថ្មីមួយទៀត នៅព្រលានយន្តហោះ កណ្តាលទីក្រុង Kandahar របស់ប្រទេសអាហ្វហ្គានីស្ថាន បង្កឲ្យមានការតក់ស្លុតយ៉ាងខ្លាំង កាលពីពេលថ្មីៗនេះ។

យោងតាមប្រភពព័ត៌មាន ក្រុមអាជ្ញាធរប្រចាំតំបន់ បានរាយការណ៍មកថា ក្រុមខ្មាន់កាំភ្លើង បានសម្រុកចូលក្នុងទីតាំង ព្រលានយន្តហោះ តាមរយៈច្រកទ្វារដំបូង ក៏ជួបប្រទះជាមួយនឹង កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលយាមកាមនៅក្នុងទីតាំងនោះ បណ្តាលឲ្យមានការប៉ះទង្គិចគ្នា ក្នុងលក្ខណៈទ្រង់ទ្រាយធំបែបនេះ តែយ៉ាងណាមិញ កងកម្លាំងទាហាន និងក្រុមកុម្ម៉ង់ដូជាច្រើន ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងមានជម្លោះនោះ ជាបន្តទៀតផងដែរ។

ទៀតហើយ! វាយប្រហារទ្រង់ទ្រាយធំ ព្រលានយន្តហោះអាហ្វហ្គានីស្ថាន ស្លាប់ច្រើននាក់
ក្រុមឧទ្ទាមតាលីបង់ បើកការវាយប្រហារ មកលើកងកម្លាំងរបស់ ប្រទេសអាហ្វហ្គានីស្ថាន ជាថ្មីម្តងទៀតហើយ

សេចក្តីថ្លែងការណ៍បានលើកឡើងថា ក្រុមឧទ្ទាមតាលីបង់ បានអះអាងថាពួកគេបានសម្លាប់ទាហាន ជាង៨០នាក់ក្នុងការវាយប្រហារនោះ។ ទោះយ៉ាងណាក៏ដោយ នាយទាហាន និងមេបញ្ជាការកងទ័ពអាកាសអាហ្វហ្គានីស្ថាន ប្រចាំតំបន់ភាគខាងត្បូង លោក Raziq Shirzai បានប្រាប់សារព័ត៌មាន BBC ឲ្យដឹងថា មកទល់ពេលនេះ យើងបានដឹងត្រឹមថាអ្នកស្លាប់មួយចំនួនជាជនស៊ីវិល។

គូសបញ្ជាក់ផងដែរថា មកដល់ថ្ងៃពុធនេះ គេនៅមិនទាន់ដឹងថា តើការប្រយុទ្ធគ្នាត្រូវបានបញ្ចប់ឬនៅនោះទេ ហើយចំនួនពិតប្រាកដ នៃអ្នកស្លាប់ និងអ្នករងរបួសមិនទាន់ដឹងច្បាស់នៅឡើយដែរ។ តែក៏មានរបាយការណ៍ បញ្ជាក់ថា ក្រុមឧទ្ទាមបានកាន់កាប់សាលារៀនមួយកន្លែង និងផ្ទះប្រជាជនក្នុងតំបន់ ទន្ទឹមនឹងនោះក៏មានប្រជាជនស្លូតត្រង់ ជាច្រើនត្រូវបានចាប់ជាចំណាប់ខ្មាំងផងដែរ៕

ទៀតហើយ! វាយប្រហារទ្រង់ទ្រាយធំ ព្រលានយន្តហោះអាហ្វហ្គានីស្ថាន ស្លាប់ច្រើននាក់
ទីតាំងដែលមាន ហេតុការណ៍ដ៏គួរឲ្យរន្ធត់ បែបនេះកើតឡើង

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត