ភូមា បើកសម្ពោធ​​​ទីផ្សារ​មូលបត្រ​ ជា​ផ្លូវការ

នៅ​លើ​ពិភពលោក​យើង​នេះ មាន​ប្រទេស​តែ​ជាង​១០​ប៉ុណ្ណោះ ដែល​គ្មាន​ទីផ្សារ​មូលប័ត្រ (ផ្សារភាគហ៊ុន)។ នៅ​ថ្ងៃ​ទី ៨ ធ្នូឆ្នាំ​២០១៥​នេះ ភូមា​ដើរ​ចេញ​ជា​ផ្លូវ​ការ​ពី​បញ្ជី​ឈ្មោះ​​នេះ ដោយ​បាន​ប្រកាស​បើក​ជា​ដោយ​ពេញ​លេញ ទីផ្សារ​ភាគហ៊ុន យ៉ង់ហ្គូនស្តុកអិចឆែន Yangon Stock Exchange។​ នេះ​ជា​មោទភាព​ជាតិមួយ​របស់​ភូមា ប៉ុន្តែ​អ្នក​វិនិយោគ​ត្រូវ​អត់​ធ្មត់​បន្តិចសិន​ ព្រោះ​ពុំ​ទាន់​អាច​ទិញ​ដូរ​អ្វី​បាន​នៅ​ឡើយ​ទេ ក្នុង​ពេល​បើក​ដំបូង​នេះ។